ព័ត៌មានជាតិ
មន្រ្តីទេសចរណ៍ខេត្តកោះកុង ផ្តល់ចំណេះដឹងផ្នែកមគ្គុទ្ទេសក៍ជូនពលរដ្ឋតំបន់ទេសចរណ៍ឆ្នេរសមុទ្រជ្រោយស្វាយ
ក្រុមមន្រ្តីទេសចរណ៍ខេត្តកោះកុង សហការជាមួយអាជ្ញាធរស្រុកស្រែអំបិល និងអង្គការដៃគូ បានចុះផ្តល់ការអប់រំចំណេះដឹងផ្នែកមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ជូនប្រជាសហគមន៍នេសាទតំបន់ទេសចរណ៍ឆ្នេរសមុទ្រជ្រោយស្វាយ។

លោក សេត រ៉ាស៊ូ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ថា គោលបំណងសំខាន់ចង់ឃើញប្រជាសហគមន៍មានចំណេះដឹងជំនាញពិតប្រាកដអំពីការស្វាគមន៍បដិសណ្ឋាកិច្ចភ្ញៀវ គុណភាពចំណីអាហារ និងបទពិសោធន៍ជាក់ស្តែងលើការពន្យល់ណែនាំដល់ភ្ញៀវអំពីសក្តានុពលដែលខ្លួនកំពុងមានស្រាប់។
ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍រយៈពេល៣ថ្ងៃមកនេះ លោក សេត រ៉ាស៊ូ មើលឃើញថា ឆន្ទះរបស់ប្រជាពលរដ្ឋបានចូលរួមយ៉ាងផុលផុសខ្លាំងព្រោះតែពួកគាត់ចង់បានចំណេះដឹងច្បាស់លាស់លើការបម្រើសេវាទេសចរណ៍ ដើម្បីទាញយកផលចំណូលមកផ្គត់ផ្គង់សហគមន៍។ ម៉្យាងទៀត ការពង្រឹងសេវាកម្មមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ គឺដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងតំបន់ទេសចរណ៍មួយនេះផងដែរ។

លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏ជឿជាក់ថា ក្រោយសិក្ខាកាមបញ្ចប់វគ្គសិក្សាមួយនេះ ប្រជាសហគមន៍អាចមានលទ្ធភាពសមល្មមនឹងបំពេញរាល់ចំណុចខ្វះខាតរបស់ខ្លួន ដោយជំនួសមកវិញនូវការបង្កើនសមត្ថភាពអនុវត្តការងារបានល្អប្រសើរ។ ទោះបីជាវគ្គមគ្គុទ្ទេសក៏នៅពេលមិនមែនលក្ខណៈលំដាប់ថ្នាក់ខេត្ត ឬថ្នាក់ជាតិយ៉ាងណាក្តី។
អ្នកស្រី ណង លំហៀង ប្រធានសហគមន៍នេសាទតំបន់ទេសចរណ៍ឆ្នេរសមុទ្រជ្រោយស្វាយ និងលោក សេង តេង ជាសមាជិកនៃគណៈកម្មការសហគមន៍នេសាទតំបន់ទេសចរណ៍ឆ្នេរសមុទ្រជ្រោយស្វាយ បានលើកឡើងរួមគ្នាថា ពួកគាត់ពិតជាថ្លែងអំណអរគុណដល់ក្រុមមន្រ្តីទេសចរណ៍ និងអង្គការដៃគូដែលបានចុះមកផ្តល់ចំណេះដឹងផ្នែកមគ្គុទ្ទេសក៏ទេសចរណ៍ជូនពួកគាត់ មិនថាតែទ្រីស្តី និងការអនុវត្តជាក់ស្តែង។

តំណាងប្រជាសហគមន៍ដដែល បានបន្ថែមថា កន្លងទៅពួកគាត់កម្រិតយល់ដឹងនៅមានកម្រិត ប៉ុន្តែឥឡូវពួកគាត់អាចមានមូលដ្ឋានក្នុងប្រាប់បង្ហាញពីទីតាំងសក្តានុពលសម្រាប់ជូនភ្ញៀវទេសចរណ៍កម្សាន្ត គ្រាសហគមន៍ទើបមានការទទួលស្គាល់ពីក្រសួងស្ថាប័នជំនាញ។ ទៅអនាគត ពួកគាត់នឹងសហការពង្រឹង និងកែច្នៃសហគមន៍ឱ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន៕
អត្តបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


