Connect with us

ព័ត៌មានជាតិ

ប្រជានេសាទនៅបឹងទន្លេសាប យកបញ្ហា​ប្រឈម “កំប្លោក” ជា​ឱកាស​ប្រែក្លាយទៅជាប្រាក់ចំណូល

បានផុស

នៅ

“កំប្លោក” គឺជាស្មៅទឹកមួយប្រភេទជាអំបូរត្រកៀត ងាយនិងលូតលាស់លឿនបំផុត ក្នុងចំណោមវារីជាតិផ្សេងៗទៀត និង​បង្កផលប៉ះពាល់ដល់ដំណើរកម្សាន្តនានាតាមផ្លូវទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋនៅតំបន់ព្រែកទល់ ក្នុងស្រុកឯកភ្នំ បានឲ្យកម្ពុជាថ្មីដឹងថា ក្រៅពី​មាន​គុណវិបត្តិ​ កំប្លោកផ្តល់ផលប្រយោជន៍បានច្រើនយ៉ាងក្នុងនោះ​មានដូចជា ផ្កា ប្រើធ្វើជាអន្លក់, ដើមនិងស្លឹកស្រស់ធ្វើជា ចំណី គោ ក្របី ជ្រូក ជាដើម។ ក្រៅពីនេះគេអាច​ទាញ​ផលប្រយោជន៍កំប្លោកឲ្យប្រែក្លាយជាចំណូលថវិកាក្នុងការកែច្នៃ ធ្វើជាសម្ភារ:ប្រើប្រាស់ផ្សេងៗ ដូចជា ដើមហាលឲ្យស្ងួត អាចវេញធ្វើជាខ្សែចំណង ធ្វើអង្រឹង ធ្វើសំពៀត និងសម្ភារ:ប្រើប្រាស់ជាច្រើនប្រភេទទៀត ដើម្បីលក់​រកកម្រៃទ្រទ្រង់ជីវិភាពគ្រួសារ។

ក្នុងជីវិតរស់នៅជាអ្នកនេសាទតាំងពីកុមារភាព អ្នកស្រី រដ្ឋា រស់នៅភូមិបណ្តែតទឹក ព្រែកទល់ ដែលមានឪពុកម្តាយជាអ្នកនេសាទបានលើកឡើងថា អ្នកស្រីនិងអ្នកភូមិជាស្ត្រីផ្សេងទៀត រស់នៅតាំងពីដើមរហូតដល់បច្ចុប្បន្ន រស់នៅពឹងផ្នែកលើការនេសាទត្រីជាលក្ខណះគ្រួសារ តាមទម្លាប់តជំនាន់។ ពេលខ្លះក៏សុីឈ្នួលធ្វើត្រីប្រហុកឲ្យឈ្មួញ ដើម្បីទប់ទល់សេដ្ឋកិច្ចគ្រួសារ។

លោកស្រីបន្តថា តាមរយះការបំផុសគំនិតពីអង្គការ “Osmose” ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានគោលដៅលើកកម្ពស់ជីវិតរបស់ស្ត្រីនៅក្នុងសហគមន៍តំបន់ព្រែកទល់ អ្នកស្រីក៏បានចូលរួមហើយទទួលបានជំនាញដូចជា តម្បាញកម្រាល កន្ត្រក និងរបស់របរប្រើប្រាស់ផ្សេងៗទៀត ដែលកែច្នៃពីដើមកំប្លោកសម្រាប់លក់ឲ្យភ្ញៀវក្នុងនិងក្រៅស្រុក តាមរយះពីអង្គការមួយនេះ ។

ស្ត្រីវ័យ ៤៨ ឆ្នាំរូបនេះបន្តថា “ខ្ញុំបានចាប់ផ្តើមអាជីពជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោកនេះនៅក្នុងអង្គការ​”Osmose” នៅក្នុងទសវត្សរ៍ឆ្នាំ២០០៨ ហើយដល់ឆ្នាំ២០១៩ ក៏សម្រេចចាកចេញពីអង្គការ ហើយបន្តអាជីពនេះដោយខ្លួនឯង និងបាន តាំងលក់ជូនភ្ញៀវនៅផ្ទះបណ្តែតទឹករបស់ខ្ញុំផ្ទាល់តែម្តង ហើយក៏មានតាំងលក់នៅក្នុងហាងលក់ វត្ថុអនុស្សាវរីយ៍ មួយ ចំនួនទៀត នៅក្នុងខេត្តសៀមរាបផងដែរ “។

ចុងក្រោយលោកស្រីក៏បានសំណូមពរដល់ភ្ញៀវក្នុងស្រុក ជួយទិញយកទៅប្រើប្រាស់ផង ដើម្បីជាការចូលរួមលើកកម្ពស់រាល់សម្ភារះដែលផលិតឡើងដោយស្នាដៃកូនខ្មែរ តាមរយះការទាញយកផលប្រយោជន៍ពីកំប្លោកប្រើប្រាស់បានយូរ និងមានតម្លៃសមរម្យ។

បើទោះបីបែបណា មន្ត្រីជំនាញថា កំប្លោកគឺជាវារិជាតិមួយប្រភេទ ក្នុងចំណោមវារិជាតិផ្សេងទៀត បានលូតលាស់លឿនបំផុត និងបានរំខានដល់ការធ្វើចរាចរតាមផ្លូវទឹក ដែលបានរាំងស្ទះផ្លូវទឹកបង្កការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរតាមផ្លូវទឹកដល់ ភ្ញៀវទៅទស្សនាកម្សាន្តនានានៅតំបន់នោះ ជាពិសេសនៅតំបន់ព្រែកទល់ នៃស្រុកឯកភ្នំ ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយក្នុងវិស័យទេសចរណ៍។

ប្រភពដដែលថា មិនតែប៉ុណ្ណោះកំប្លោកក៏បានគំរាមកំហែងដល់បរិស្ថានក្នុងទឹកផងដែរ ដោយវាបានរុញច្រាន និងធ្វើឱ្យថប់ដង្ហើមដល់ពពួកវារី​សត្វផ្សេងៗ ដែលរស់នៅក្នុងតំបន់នោះ និង​អាចបង្កឲ្យតំបន់នោះឆាប់គោករាក់ជាដើម ។

លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាសុីនពីក្រុងសៀមរាបមកភូមិព្រែកទល់បានឲ្យដឹងថា ការដឹកជញ្ជូនភ្ញៀវគឺតែង​ជួបផលលំបាកខ្លាំង ដោយកំប្លោកបានបង្កការកកស្ទះ បើសិនជាមិនបានដោះស្រាយធ្វើគន្លងផ្លូវជាមុននោះទេ គឺមិនអាចធ្វើដំណើរបានដោយរលួនឡើយ។

លោកបន្តឲ្យដឹងថា ភូមិព្រែកទាល់ ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែលជាង ១០ គីឡូម៉ែត្រ ពីចំណតទូកទេសចរណ៍ តំបន់ចុងឃ្នៀស ក្នុងខេត្តសៀមរាប គឺជាភូមិបណ្តែតទឹកដែល រងផលរំខានដោយសារកំប្លោកនេះ។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានលើកឡើងថា កំប្លោកបានផ្តល់ផលប្រយោជន៍ និងក៏ផ្តល់​ផលប៉ះពាល់ច្រើនយ៉ាង។ វាបានរាំងស្ទះដល់ការធ្វើដំណើរតាមផ្លូវទឹកចាប់ពីខែមិនា ដល់ ខែកក្កដា ដោយសារតែទំហំផ្ទៃទឹករួមតូច។ ជាទូទៅដល់ ខែវិច្ឆកា និងខែធ្នូ ត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅលើទឹកបឹងទន្លេសាប រុញចេញពីការកកស្ទះផ្លូវទឹក តែជនខិលខូចមួយចំនួនក៏បានប្រមូលផ្តុំកំប្លោកសម្រាប់ឲ្យត្រីមកជ្រក ហើយក្រសោបយកតែម្តង បើគិតតាមផ្លូវច្បាប់ បានកំណត់ថា ជាឧបករណ៍ធ្វើឲ្យត្រីធំ ងាយនឹងប្រព្រឹត្តបទល្មើសតែម្តង។

ចំណែកផលប៉ះពាល់មួយផ្នែកទៀត នៅពេលកំប្លោករលួយ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹក និងធ្វើឲ្យតំបន់នោះនិងឆាប់​គោក​រាក់ ជាពិសេសបានប៉ះពាល់ដល់ការរស់នៅរបស់មច្ឆាជាតិមួយចំនួនធំ ដែលត្រូវបង្ខំធ្វើបន្លាស់ទីចេញលើកលែងតែត្រីរ៉ស់និងត្រីអត់ស្រកាមួយចំនួនទើបរស់នៅបាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាកសិករនៅខេត្តព្រះវិហារ សប្បាយចិត្តយ៉ាងខ្លាំងដោយសារផ្លែល្ពៅ ឆ្នាំនេះមានទីផ្សារល្អ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋប្រមាណ៥ពាន់នាក់ បង្ខំចិត្តភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥ពាន់ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

ឱកាសការងារជិត១ម៉ឺនកន្លែង NEA និងរដ្ឋបាលក្រុងសំពៅពូន បានរៀបចំកិច្ចសម្ភាសនៅមូលដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​អបអរសាទរ​​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ ៨៣នាក់ បាន​ទទួល​ការងារ​ភ្លាមៗនៅ​ក្នុង​ខេត្តកោះកុង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

បេសកកម្មពាណិជ្ជកម្ម និងវិនិយោគ ម៉ាឡេស៊ី-កម្ពុជា ឆ្នាំ ២០២៥ ចាប់ផ្តើមជាផ្លូវការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឥទ្ធិពលសម្ពាធទាប កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២កក្កដា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកថ្កោលទោសការអំពាវនាវរបស់អ៊ីរ៉ង់ឲ្យចាប់ខ្លួន​និង​ប្រហារជីវិតប្រធាន IAEA

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់មីស៊ីលនិងដ្រូនជាង ៥០០គ្រាប់/គ្រឿង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្អាក​អ្នក​បើក​យន្តហោះ៤នាក់​ បន្ទាប់​ពីយន្តហោះ​ប៉៉ះ​គ្នាមុនហោះឡើង​​

Sokha Hotels

ព័ត៌មានពេញនិយម