ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណជនដៃដល់ សម្លាប់នារីកាស៊ីណូ មិនមែនជាជនជាតិចិន
សមត្ថកិច្ច បានកំណត់មុខសញ្ញាជនដៃដល់ ករណីឃាតកម្មអាករសម្លាប់នារីបុគ្គលិគ្គកាស៊ីណូវ័យ ២២ ឆ្នាំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង តាមចាប់ជនដៃដល់។
ស្នងការខេត្តបន្ទាយមានជ័យ លោក សិទ្ធឡោះ បានប្រាប់កម្ពុជាថ្មីមុននេះ បន្តិចថា ជនដៃដល់មិនមែនជាជនជាតិចិននោះទេ គឺជាខ្មែរ ដែលធ្វើការសំណង់។
លោកប្រាប់ថា ចំពោះដំណើររឿងមិនទាន់ដឹងយ៉ាងណានោះទេ តែគ្រាន់តែដឹងថា ជនសង្ស័យ ជាមនុស្សដែលគ្មានគោលដៅពិតប្រាកដមកជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់នារីរងគ្រោះ។

លោក ស្នងការបានបន្តថា អ្វីដែលសមត្ថកិច្ចកំណត់បានគឺផ្អែកទៅលើកាំមេរ៉ាសុវត្ថិភាព និងអត្តសញ្ញាណបុគ្គលសង្ស័យដែលកាំមេរ៉ាចាប់បាន ហើយចំពោះ រឿងថាប្លន់យកទ្រព្យសម្បត្តិមាសប្រាក់ពីជនរងគ្រោះនោះ មិនទាន់ដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ចបានដឹងថាពេលនេះ ជនល្មើសបានគេចខ្លួនទៅដល់ស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់។

ចំពោះសាកសពនារីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យក្រោយធ្វើកោសល្យវិច្ច័យ។
សូមរឭកថា នារីវ័យ ២២ឆ្នាំម្នាក់ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកមិនស្គាល់មុខ អារកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងសាវហាវព្រៃផ្សៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ក្នុងបន្ទប់ជួលក្បែរមន្ទីរពេទ្យ នាគទិព្វ២ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នារីរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន