ព័ត៌មានអន្ដរជាតិ
ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?
ក្រោយហេតុការណ៍ទាហានថៃជាន់មីនផ្ទុះដាច់ជើងនៅតំបន់មុំ៣ ថៃក៏បានចោទមកលើកម្ពុជាថាជាអ្នកដាក់ និងគំរាមប្តឹងទៅអង្គការសហប្រជាជាតិទៀតផង។ មិនត្រឹមប៉ុណ្ណឹង ក្រោយហេតុការណ៍នោះ ស្រាប់តែថៃ អះអាងថារកឃើញមីនថ្មីរាប់រយគ្រាប់នៅក្នុងទឹកដីរបស់ខ្លួន ថែមទៀតផង បង្កជាការសង្ស័យ។

តាមការបញ្ជាក់ពីភូមិភាគទី២ថៃនៅថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥, កងវរសេនាតូចវិស្វកម្មលេខ៦នៃក្រុមការងារ Suranaree បានចូលបំពេញបេសកកម្មបោសសម្អាតមីននៅតំបន់មុំ៣ រកឃើញរណ្តៅមីនថ្មីរាប់រយកន្លែង។
យ៉ាងណាក៏ដោយ កាលមិនឃើញមានរឿង ថៃមិនបានរកឃើញមីនឡើយ ប៉ុន្តែគ្រាន់តែហេតុការណ៍ផ្ទុះមីនរបួសទាហានភ្លាម ថៃស្រាប់តែអះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ត្រឹមប៉ុន្មានថ្ងៃ ហើយចោទប្រកាន់ទាំងងងើលមកលើកម្ពុជា ទាំងដែលមីននោះ រកឃើញក្នុងដីខ្លួនឯងសោះ។
តើថៃជាអ្នកបង្កប់មីនដោយខ្លួនឯង ហើយទាញកម្ពុជាឲ្យទទួលខុសត្រូវព្រោះខ្លាចអាម៉ាស់មែនទេ? ឆ្លើយតបចំពោះការចោទប្រកាន់ទាំងប៉ុន្មាន លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចោទជាសំណួររួចមកហើយថា តើការផ្ទុះគ្រាប់មីននោះ ក្នុងទឹកដីរបស់អ្នកណា ? បើសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។
ម្យ៉ាង លោក ហេង រតនា ថែមទាំងពន្យុះឲ្យថៃ ប្ដឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទៀតផង ព្រោះ ICJ ជាតុលាការរបស់ UN ស្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


