ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានលើកឡើងថា ការចូលរួមបរិច្ចាគធនធានរបស់ប្រជាពលរដ្ឋពីគ្រប់ទិសទីក្នុងពេលនេះ គឺជាថាមពលជំរុញទឹកចិត្ត បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យរឹងមាំ និងកាន់តែខ្លាំងក្លាបំផុត ក្នុងការការពារទឹកដីពីសត្រូវឈ្លានពាន។

លោកលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាចំនួន១០០លានរៀល ជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥។
លោកបញ្ជាក់ថា ការចូលរួមចំណែករបស់ពលរដ្ឋខ្មែរនាពេលនេះ បានគាំទ្រដល់ការត្រៀមរៀបចំខ្លួន ២៤ម៉ោងលើ២៤ម៉ោង ក្នុងការវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន និងសម្រាប់បណ្តាខេត្ត ដែលនៅជិតព្រំដែន ត្រៀមជម្លៀសប្រជាជនចេញ មកតំបន់មានសុវត្ថិភាព ជាមួយការដោះស្រាយស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ។ ការចូលរួមនេះ បានបញ្ជាក់ពីការជឿទុកចិត្ត លើកងកម្លាំងដែលឈរជើងជួរមុខ ហើយកងកម្លាំងប្ដេជ្ញាតស៊ូយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងជាតិមាតុភូមិកម្ពុជាដ៏បវរនៃកម្ពុជាយើង។

នៅចំពោះមុខទ័ព លោកបានថ្លែងការកោតសរសើរដោយស្មោះ និងការដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរយុទ្ធជន និងបងប្អូនកងទ័ពជួរមុខទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងប្តេជ្ញាចិត្តខ្ពស់បន្តរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការពារសុខសន្តិភាពជូនមាតុភូមិ ជាពិសេសតំបន់តាមបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ លោក វ៉ា ថន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះកងទ័ពឈរជើងទាំងអស់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


