កីឡា
គួរឲ្យសរសើរអាយុ ៤៦ឆ្នាំ Pacquiao ស្មើម្ចាស់ខ្សែក្រវាត់ Barrios ក្រោយប្រកួត១២ទឹកពេញ
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់ពិភពលោក WBC ពីម្ចាស់ជើងខ្លាំងអាមេរិក Mario Barrios បានទេ ប៉ុន្តែជើងខ្លាំងទាំងពីរបញ្ចប់ដោយលទ្ធផលស្មើគ្នា បន្ទាប់ពីការតស៊ូគ្នាដ៏ជក់ចិត្តចំនួន ១២ ទឹកពេញ។

ចៅក្រមមួយរូបឲ្យពិន្ទុ ១១៥ ទល់ ១១៣ ទៅកីឡាករអាមេរិក Barrios ជាអ្នកឈ្នះ ប៉ុន្តែចៅក្រម២រូបឲ្យពិន្ទុ ១១៤ទល់ ១១៤ ដូចគ្នាឲ្យអ្នកទាំងពីរស្មើគ្នា ដូច្នេះអ្នកទាំងពីរស្មើគ្នា។ ទោះបីជាយ៉ាងណា កីឡាករអាមេរិកជាម្ចាស់ខ្សែក្រវាត់នៅតែរក្សាខ្សែក្រវាត់របស់ខ្លួនដដែល។
អ្វីដែលគួរឲ្យសរសើរគឺកីឡាករហ្វីលីពីន Manny Pacquiao អាយុ៤៦ឆ្នាំ មិនបានឡើងប្រកួតអាជីពអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែនៅតែអាចប្រកួតអាជីពរយៈដល់ ១២ទឹកបានពេញយ៉ាងល្អ។ កីឡាករអាមេរិក Mario Barrios អាយុ ៣៤ ឆ្នាំពេញកម្លាំងល្អ និងជាម្ចាស់ខ្សែក្រវាត់មិនអាចយកឈ្នះខ្លាំងចាស់កំពូលអ្នកប្រដាល់ហ្វីលីពីនបានឡើយ។

កីឡាករ Mario Barrios បានប្រកួតចំនួន ៣២ ដង ឈ្នះ ២៩ដង ស្មើ ១ដង និងចាញ់ ២ដង ខណៈ Manny Pacquiao ប្រកួត ៧២ដង ឈ្នះ ៦២ដង ស្មើ ៣ដង និងចាញ់ ៨ដង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


