Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី បង្ហាញគណនីតិកតុកផ្លូវការ ដើម្បីជាបណ្ដាញតភ្ជាប់សម្ដេចជាមួយពលរដ្ឋ

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញគណនីតិកតុកផ្លូវការរបស់សម្ដេចដែលមានចំនួនពីរ ដើម្បីជាបណ្ដាញតភ្ជាប់សម្ដេចជាមួយនឹងប្រជាពលរដ្ឋ ខណៈបណ្ដាញសង្គមតិកតុកនេះកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសំណេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេច ដូច្នេះថា «សូមជម្រាបជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់នៅក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ»

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ក្រៅពីគណនីតិកតុក ដែលមានឈ្មោះថា Manet Hun សម្ដេច ក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយនូវបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជន។

សម្ដេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមតាមដាន (Follow) គណនីតិកតុកទាំងពីរនេះ ដែលសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ តាមរយៈតំណភ្ជាប់ខាងក្រោម៖

១ Manet Hun: https://www.tiktok.com/@manethuncambodia (https://www.tiktok.com/@manethuncambodia?_t=8oIwY2s7qeg&_r=1)

២ Samdech Thipadei HUN MANET: https://www.tiktok.com/@dr.hunmanetofcambodia (https://www.tiktok.com/@dr.hunmanetofcambodia?_t=8oIwVO1jxRg&_r=1)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម