ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពស្តីពីការការពារជំងឺឆ្លង និងជំងឺមិនឆ្លងឱ្យបានទូលំទូលាយ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងរួមមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋចៀសផុតពីជំងឺទាំងនេះ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រី សូមយកចិត្តទុកដាក់បន្ថែមទៀតលើការងារសុខភាពផ្លូវចិត្តផងដែរ។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីរសៀលថ្ងៃទី ២៥ កក្កដា នាទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន។ ក្នុងនោះ ក៏ត្រូវពង្រឹងក្រុមការងារផ្តល់សេវា តាមការបណ្តុះបណ្តាល ទាំងមុនបម្រើការងារ និងពេលកំពុងបម្រើការងារ ព្រមទាំងការពង្រឹងការអប់រំសុខភាព ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងសូមយកចិត្តទុកបន្ថែមទៀតលើការងារសុខភាពផ្លូវចិត្តផងដែរ។

លោករដ្ឋមន្ត្រី ក៏បានផ្តល់ជូនបទពិសោធ និងចំណេះដឹងអំពីការធ្វើឱ្យបានប្រសើរ និងរលូនបន្ថែមទៀតអំពីដំណើរការរដ្ឋបាល នៃនាយកដ្ឋាន និងអង្គភាពនីមួយៗ ដែលជាការចាំបាច់បំផុតចូលរួមក្នុងការធ្វើឱ្យការផ្តល់សេវាសាធារណៈគ្រប់ទម្រង់ និងគ្រប់ផ្នែកកាន់តែមានប្រសិទ្ធភាព និងគុណភាពដូចរំពឹងទុក៕
អត្ថបទ ៖ សំអឿន


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


