ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ កំពុងស្ថាបនា សួនតេជោសន្តិភាព ដើម្បីទាក់ទាញពលរដ្ឋមកកម្សាន្ដ
ឆាប់ៗនេះ សមិទ្ធិផលថ្មីក្នុងក្រុងដូនកែវ ខេត្តតាកែវ នឹងលេចរូបរាងឡើងនៅជ្រុងខាងលិចឈាងខាងត្បូងបឹងតាកែវ ស្របសួនច្បារមុខមន្ទីរអប់រំយុវជននិងកីឡាខេត្ត គឺសួនតេជោសន្តិភាព។

បន្ថែមលើសួនច្បារដែលបានស្ថាបនារួចរាល់ស្ថាពរមាន៣ទីតាំង សមិទ្ធិផលថ្មីបន្ថែមមួយទៀតត្រូវបានរដ្ឋបាលខេត្តតាកែវ កំពុងស្ថាបនាឡើង ជាកន្លែងលម្អក្រុងផង សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្តលំហែរអារម្មណ៍ និងហាត់ប្រាណផងដែរ។
តាមលិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា សំណើរសុំកាត់ឆ្វៀលពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដើម្បីរៀបចំសាងសង់ សួនតេជោសន្តិភាព ដែលមានទីតាំងស្ថិតនៅខាងលិចសួនច្បារតាមបណ្តោយមាត់បឹងតាកែវ ទល់មុខមន្ទីរអប់រំយុវជននិងកីឡាខេត្ត ទំហ៊ំ៣៨,៣៩២ម៉ែត្រការ៉េ ត្រូវបានយល់ព្រមសម្រេចតាមសំណើររបស់រដ្ឋបាលខេត្តតាកែវ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងសាងសង់សួន តេជោសន្តិភាព បាននិងកំពុងចាក់ដីទ្រាប់បាតគ្រិះបំពេញបង្ហាប់ បន្ទាប់ពីការបើកការសាងជិត២ខែមកហើយ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


