Connect with us

ព័ត៌មានជាតិ

សមាគមពាណិជ្ជកម្មមួយ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានផ្ទៃដី៣២ហិកតាក្នុងស្រុកបាទី

បានផុស

នៅ

នៅក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្ម ចិនឆោសាន នៅសាលាខេត្តតាកែវ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ដែលសមាគមបានលើកឡើង និងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅលើទឹកដីខេត្តតាកែវ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។

នៅក្នុងឱកាសនោះ​ លោក វ៉ី សំណាង បានស្នើសុំឲ្យលោកឧកញ៉ា តាំង លាក់ហាវ បន្តជួយកៀរគរអ្នកវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើងនៅលើទឹកដីខេត្តតាកែវ ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។

គួបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយលោកអភិបាលខេត្តតាកែវ លោកឧកញ៉ា តាំង លាក់ហាវ បានសម្ដែងការអបរអសាទរចំពោះលោក វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបានស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយសម្របសម្របសម្រួលដល់សមាគម ក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទីលើផ្ទៃដី ៣២ហិកតា ហើយលោកបានសន្យាថា នឹងប្រឹងប្រែងធ្វើការកៀរគរអ្នកវិនិយោគឲ្យមកបើករោងចក្រកាន់តែច្រើនថែមទៀតនៅលើទឹកដីខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកាន់តែច្រើនឡើង។

ក្នុងជំនួបនោះដែរ តាងនាមសមាគមពាណិជ្ជកម្មចិនឆោសាន លោកឧកញ៉ា តាំង លាក់ហាវ បានផ្ដល់អង្ករចំនួន១០​តោន ទឹកបរិសុទ្ធចំនួន៥រយកេស និងថវិកាចំនួន១០លានរៀល សម្រាប់រដ្ឋបាលខេត្តតាកែវ សម្រាប់យកទៅប្រើប្រាស់ និងចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលជួបការលំបាក៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម