Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ជលផល​កំពង់ចាម នៅតែ​បន្ត​ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម

បានផុស

នៅ

កំពង់ចាម ​៖ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់​នៅតាម​ព្រែក បឹង និង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅតែ​បន្ត​ចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ អធិការដ្ឋាន​រដ្ឋបាល​ជល​ចតុមុខ និង​អាជ្ញាធរ​ស្រុក​កងមាស ដោយមាន​ការសម្របសម្រួល​ពី​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល បាន​ចំនួន​បួន​ទីតាំង ក្នុងភូមិ​សាស្ត្រ​ស្រុក​កងមាស​ដោយ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​ជលផល និង​រុះរើ​កាប់បំផ្លាញចោល​វត្ថុតាង​នៃ​បទល្មើស​ជលផល​នៅនឹងកន្លែង។

លោក លី ស្រ៊ី នាយ​ខណ្ឌ​ស្តីទី​ជលផល​កំពង់ចាម បាន​ឲ្យ​ដឹងថា ជា​លទ្ធផល ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​ជលផល​នេះ​ដែរ ក្រុមការងារ​បាន​រុះរើ​កាប់​បំផ្លាញចោល​វត្ថុតាង​នៅ​ចំណុច​ផ្ទៃ​បឹង ក្នុង​ឃុំ​រាយប៉ាយ ស្រុក​កងមាស ជារួម​មាន​៖​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន​៧៩​មាត់​, របាំង​ស្បៃ​មុង​ប្រវែង ៤០៤០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន ១៣១៥​ដើម​និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ៩៦៧​គីឡូក្រាម​។

​ទន្ទឹមនឹង​នេះដែរ លោក លី ស្រ៊ី នាយ​ខណ្ឌ​ស្តីទី​ជលផល​កំពង់ចាម ដែល​ដឹកនាំ​ផ្ទាល់ បាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឈប់​នេសាទ​នៅ​តំបន់ កុំ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ​រាយការណ៍​និង​បង្ក្រាប អ្វីដែល​មន្ត្រី​ជំនាញ​ស្នើ​សុំ​ទៀត​នោះ គឺ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ទប់ស្កាត់​ការនេសាទ​ខុសច្បាប់ ដើម្បី​រក្សា​ពូជ​ត្រី​បាន​ច្រើន​៕

អត្ថបទ​និង​រូបភាព ​៖ ​ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ៤០ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម