Connect with us

ព័ត៌មានជាតិ

ដើម្បី​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដោយ​ស្របច្បាប់ ពលរដ្ឋ​ត្រូវ​ស្វែងយល់​ពី​នីតិវិធី ៦​ចំណុច​របស់​ក្រសួង​ការងារ

បានផុស

នៅ

លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​២៨ ខែសីហា​នេះ​ថា ពលរដ្ឋ​ដែលមាន​បំណង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដោយ​ស្របច្បាប់ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ និង​កិច្ច​គាំពារ​ផ្សេងៗ​ទៀត​ពី​និយោជក ចាំបាច់​ត្រូវ​ស្វែងយល់​អំពី​នីតិវិធី​ចំនួន ៦​ចំណុច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមុនសិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិកា​រ បាន​គូស​បញ្ជាក់​ថា នីតិវិធី​ទាំង ៦​មានដូចជា​៖

​ទី​១. ការចុះឈ្មោះ​ស្វែងរក​ការងារ​៖ បេក្ខជន​ត្រូវមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​, ភ្ជាប់​មកជា​មួយ​ប្រវត្តិរូប​សង្ខេប​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​, សំបុត្រកំណើត​, សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​, រូបថត​(​ផ្ទៃ​ស​)​។

​ទី​២. ការសម្ភាស និង​ចុះកិច្ចសន្យា​៖ បេក្ខជន​ត្រូវ​សម្ភាស​ជាមួយ​និយោជក​ជប៉ុន ឬ​សមាគម​គ្រប់គ្រង​, ចុះកិច្ចសន្យា​សេវារ​ការងារ​ឱ្យធ្វើ​ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​។

​ទី​៣ មុន​ចេញដំណើរ​៖ បេក្ខជន​ត្រូវ​ទទួលបាន​ការបណ្តុះបណ្តាល​ភាសា​ជប៉ុន និង​ជំនាញ​, ត្រូវ​ចុះ​បញ្ជិការ​កិច្ចសន្យា​សេវា​រក​ការងារ​ធ្វើ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ត្រូវមាន​កិច្ចសន្យាការងារ​ជាមួយ​និយោជក​, មាន​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស​(OCWC), មាន​លិខិតឆ្លងដែន​, មាន​លិខិត​អនុសាសន៍ ឬ​លិខិតបញ្ជាក់​, មាន​លិខិតអនុញ្ញាត​ការងារ​(COE), មាន​ទិដ្ឋាការ​ការងារ​ដែល​ចេញ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​, បេក្ខជន​នឹង​ទទួលបាន​ការណែនាំ​តម្រង់ទិស​មុន​ចេញដំណើរ​។

ទី​៤ មុនពេល​បំពេញការងារ​៖ បេក្ខជន​ទទួលបាន​ការបណ្តុះបណ្តាល​ស្តីពី​ច្បាប់ ទំនៀមទម្លាប់​រស់នៅ ភាសា​ជប៉ុន និង​ការស្វែងរក​អន្តរាគមន៍​ពេល​មាន​បញ្ហា នៅ​មជ្ឈមណ្ឌល​នៃ​សមាគម​គ្រប់គ្រង​, មាន​បណ្ណ​អនុញ្ញាត​ស្នាក់នៅ​, មាន​ធានារ៉ាប់រង​, បេក្ខជន​ត្រូវ​ចូលធ្វើការ​ស្របតាម​កិច្ចសន្យាការងារ​។

​ទី​៥ អំឡុងពេល​បំពេញការងារ​៖ កម្មសិក្សាការី ឬ​ពលករ​ជំនាញ​ត្រូវអនុវត្ត​ទៅតាម​កិច្ចសន្យា​ព្រមព្រៀង និង​លក្ខខណ្ឌ​ការងារ​ជាមួយ​និយោជក​ជប៉ុន ដូច​បានកំណត់​ក្នុង «​កិច្ចសន្យាការងារ​»​។

​ទី​៦ ការធ្វើ​មាតុភូមិនិវត្តន៍​៖ កម្មសិក្សាការី ឬ​ពលករ​ជំនាញ​ត្រូវ​ទទួល​លិខិតបញ្ជាក់​ការងារ​ពី​និយោជក​, ទូទាត់​ប្រាក់​សោធន​និវត្តន៍ និង​អត្ថប្រយោជន៍​ផ្សេងៗ​, សមាគម​គ្រប់គ្រង​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មុន​ពេល​កម្មសិក្សាការី​-​ពលករ​ជំនាញ វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​, ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ត្រូវ​រាយការណ៍​អំពី​ការវិលត្រឡប់​របស់​ក​ម្ម​សិក្សា​ការី​-​ពលករ​ជំនាញ មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

បន្ថែម​ពី​នីតិវិធី​នេះ លោក​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់ដែរថា ដំណើរការ​ឯកសារ​មាន​រយៈពេល​ប្រមាណ ១២៧ ថ្ងៃ (​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​)​។ ករណី​បេក្ខជន ឬ​ពលករ​មាន​ចម្ងល់ សូម​ទំនាក់ទំនង​មកកាន់​ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ និង​ប្រព័ន្ធ​ទូរ​សព្ទ​របស់​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​តាមរយៈ​លេខ ០៨០ ៣៣២ ៦១៦៨​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២៤ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​ជាង ១៩ ០០០​នាក់ (​ស្រី​ជាង ៨ ៣០០​នាក់​។ ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បញ្ជូន​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នេះ បងប្អូន​ពលករ កម្មសិក្សាការី​ទាំងអស់​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់​នៃ​ប្រទេស​ទទួល​នីមួយៗ​។

ជា​រៀងរាល់ឆ្នាំ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស បាន​ផ្ញើ​ប្រាក់​មក​ក្រុមគ្រួសារ​មាន​ចំនួន​សរុប​ប្រមាណ​ជាង ២,៩​ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំៗ ដែល​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម