កីឡា
ពលករ និងនិស្សិតខ្មែរនៅកូរ៉េជាង៤០០នាក់ ប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ពលករ និងនិស្សិតខ្មែរ ដែលកំពុងសិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េប្រមាណជាង ៤០០នាក់ បានចូលរួមការប្រកួតបាល់ទាត់មិត្តភាព ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីកម្ពុជា» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ នៅតំបន់អ៊ឹមសង់ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។

លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ តំណាងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពនេះ រៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោករដ្ឋមន្ដ្រី ហេង សួរ រួមជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ឆ្លៀតឱកាសនោះ លោកបានសម្ដែងក្ដីរីករាយ ដែលមានពលករ និងនិស្សិតជាច្រើន បានចូលរួមការប្រកួតនេះ ហើយលោកចាត់ទុកការជួបជុំនេះ ជាវេទិកាមួយ ដើម្បីបង្ហាញនូវការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ដែលទើបចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះផងដែរ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្នុងចំណោមពលករ និងនិស្សិតចូលរួមទាំងជាង ៤០០នាក់ គឺបែងចែកជា ១៦ក្រុម និងចែកចេញជា ៤ពូល ដើម្បីធ្វើការប្រកួតតាមរូបមន្ដម៉ារ៉ាតុង រហូតរកក្រុមជើងឯក ដោយប្រើប្រាស់រយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ៕


-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


