ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញមន្ត្រីយកចិត្តទុកដាក់ចុះបញ្ជិកាចំពោះ ពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានជំរុញឱ្យនាយកដ្ឋានបញ្ជិកា និងភាគទាន ខិតខំយកចិត្តទុកដាក់ចុះបញ្ជិកាចំពោះពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ។

ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរប្រមាណជាង ៤ ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃដោយសារកម្ពុជា និងថៃ មានភាពតានតឹងបញ្ហាព្រំដែនជាមួយគ្នា។ ក្នុងចំណោមពលករខ្មែរជាង ៤ ម៉ឺននាក់ ក្នុងនោះមានប្រមាណជាង ១ ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ នៅនឹងច្រកព្រំដែនកម្ពុជា-ថៃ ខណៈថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយតំណាងក្រុមហ៊ុន រោងចក្រ នានា បានចុះតាមបណ្តាខេត្តមួយចំនួន ដើម្បីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់មូលដ្ឋានដែលពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃរស់នៅផងដែរ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តការងារបន្តខែកក្កដា ឆ្នាំ ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានណែនាំដល់នាយកដ្ឋានបញ្ជិកា និងភាគទាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រូវខិតខំពង្រឹងការងារឱ្យកាន់តែហ្មត់ចត់ក្នុងការចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន ការកំណត់អត្តសញ្ញាណកម្មករ-និយោជិត ឬបុគ្គលស្វ័យនិយោជន៍ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានឱ្យនាយកដ្ឋានបញ្ជិកា និងភាគទាន ប្រមូល និងត្រួតពិនិត្យលើភាគទានដែលសហគ្រាស គ្រឹះស្ថាន បង់ជាប្រចាំខែ នៅទូទាំងប្រទេស ត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងត្រូវមានយន្តការរំលឹកជាប្រចាំចំពោះសហគ្រាស គ្រឹះស្ថានណាដែលភ្លេច ឬយឺតយ៉ាវក្នុងការបង់ភាគទាន មុននឹងឈានដល់ការអនុវត្តនីតិវិធីបន្ទាប់ ដើម្បីធានានូវភាពត្រឹមត្រូវ ច្បាស់លាស់ និងរក្សានូវអត្ថប្រយោជន៍របបសន្តិសុខសង្គមរបស់កម្មករ-និយោជិត។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ដែលកន្លងមកបានអនុវត្តការងារទៅដោយរលូន និងសូមរក្សាជំហរនេះ ដើម្បីបន្ដចូលរួមសកម្មភាពការងារជាមួយអង្គភាពឱ្យកាន់តែរីកចម្រើនទទួលបានលទ្ធផលល្អបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


