ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងយកទាហាននិងអ្នកទោសទៅធ្វើការ ដើម្បីបំពេញកម្លាំងពលកម្មបន្ទាន់ ក្រោយពលករខ្មែរ ចាកចេញ
ក្រោយពលករខ្មែរយ៉ាងច្រើនចាកចេញពីប្រទេសថៃ វិលមកប្រទេសកំណើតវិញ ធ្វើឲ្យថៃ ជួបវិបត្តិខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ហើយឥឡូវនាយកដ្ឋានការងារ បានដាក់ចេញវិធានការ៥ចំណុចដើម្បីដោះស្រាយបញ្ហានេះ ដោយក្នុងនោះមានទាំងការយកទាហានចូលបម្រើកាតព្វកិច្ច, ទណ្ឌិតថ្នាក់ទី១ដែលជិតដល់ថ្ងៃដោះលែង និងយុវជននៅក្នុងមណ្ឌលឃុំឃាំង ឲ្យចូលធ្វើការក្នុងវិស័យផលិតកម្ម និងកសិកម្មផងដែរ។ នេះបើតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥។

ដោយសារតែតម្រូវការជាបន្ទាន់ រដ្ឋមន្ត្រីក្រសួងការងារថៃ Pongkawin Jungrungruangkit បានបញ្ជាឲ្យនាយកដ្ឋានការងារ រិះរកមធ្យោបាយឲ្យបានលឿនបំផុត ដើម្បីបំពេញចន្លោះកម្លាំងពលកម្ម បន្ទាប់ពីការចាកចេញរបស់ពលករខ្មែរ។
ជាការឆ្លើយតបលោក Somchai Morakotsriwan ដែលជាអគ្គនាយកនៃនាយកដ្ឋាននេះ បានដាក់ចេញនូវវិធានការចំនួន៥ចំណុចដូចជា៖
- ការប្រើប្រាស់កម្លាំងពលកម្មថ្មី៖ យកទាហានដែលចូលបម្រើកាតព្វកិច្ច, ទណ្ឌិតថ្នាក់ទី១ដែលជិតដល់ថ្ងៃដោះលែង និងយុវជននៅក្នុងមណ្ឌលឃុំឃាំង ឲ្យធ្វើការក្នុងវិស័យផលិតកម្ម និងកសិកម្ម។
- ការចុះបញ្ជីកម្មករខុសច្បាប់៖ ចុះបញ្ជីកម្មករចំណាកស្រុកដែលកំពុងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេស។
- ការនាំចូលពលករពីប្រទេសថ្មី៖ ពិចារណានាំយកពលករពីប្រទេសស្រីលង្កានិងនេប៉ាល់។
- ការជ្រើសរើសជនភៀសខ្លួន៖ ជ្រើសរើសពលករពីចំណោមជនភៀសខ្លួនមីយ៉ាន់ម៉ាប្រមាណ ៤០ ០០០ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ។
- ការជំរុញបច្ចេកវិទ្យា៖ ជំរុញការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យានៅក្នុងវិស័យផលិតកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មដោយដៃ។
សូមជម្រាបជាថ្មី របាយការណ៍ពីរដ្ឋាភិបាលក្រុងបាងកកបង្ហាញថា ពលករខ្មែរសរុបដែលធ្វើការនៅប្រទេសថៃ មានចន្លោះពី ១ទៅ១.៥លាននាក់។ យ៉ាងណា បើយោងតាមក្រសួងការងារកម្ពុជា, តាំងពីផ្ទុះជម្លោះព្រំដែនមក ពលករខ្មែរប្រមាណ ៨៧ម៉ឺននាក់បានត្រឡប់ចូលប្រទេសវិញកម្ពុជាវិញ ប៉ុន្តែតួលេខនេះគិតត្រឹមថ្ងៃទី៨ ខែសីហាប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងពិបាកចិត្ត ព្រោះខ្វះកម្លាំងពលកម្ម ខណៈសេដ្ឋកិច្ចដាំក្បាលចុះ ក្រោយពលករខ្មែរ ចាកចេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


