ព័ត៌មានជាតិ
លោក សួន ចំរើន ពីអតីតពលករដែលគ្មានជំនាញ ក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្តការរបស់ក្រសួងការងារ
អតីតពលករខ្មែរត្រឡប់មកពីថៃ គឺ លោក សួន ចំរើន ដែលពីមុនគ្មានជំនាញ បានក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក សួន ចំរើន បានប្រាប់ថា លោកមានស្រុកកំណើតនៅខេត្តសៀមរាប ហើយបានទៅធ្វើការងារនៅប្រទេសថៃរយៈពេល ៧ ឆ្នាំ ផ្នែកកសិកម្ម និងវិលត្រឡប់មកដល់កម្ពុជាវិញ នៅអំឡុងខែមិថុនា ឆ្នាំ ២០២៥។
បន្ទាប់ពីទទួលបានការពន្យល់ណែនាំពីមន្ត្រីក្រសួងការងារមក លោកក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនជំនាញដេរ កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៥ នៅរោងចក្រ ធី. អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយលោករៀនតែ ២ ថ្ងៃប៉ុណ្ណោះ ក៏អាចបានចូលរួមធ្វើការងារតែម្ដង។

លោក សួន ចំរើន ប្រាប់ថា «ខ្ញុំមករៀនក្នុងរោងចក្រនេះ ខ្ញុំរៀនតែ ២ ថ្ងៃទេ ខ្ញុំបានការងារធ្វើពេញសិទ្ធិ…គេថា រៀនក៏បានលុយដែរ ខ្ញុំក៏ខំរៀនបាន ២ ថ្ងៃ ខ្ញុំក៏ចូលដេរបណ្ដោយ»។
ក្រោយពីទទួលបានការងារធ្វើ លោក ចំរើន បានលើកឡើងថា ក្រសួងការងារ ពិតជាបានជួយលោកយ៉ាងស្វាហាប់ និងពិតប្រាកដ ដោយបានដឹកលោកពីក្រសួងមករៀននៅរោងចក្រ ធី. អេស ស្ព័ត នេះ ហើយបានជួយរកផ្ទះជួលឱ្យស្នាក់នៅរយៈពេល ៧ ថ្ងៃ ដោយឥតគិតថ្លៃថែមទៀត។

លោក សួន ចំរើន បានបន្ថែមថា «ខ្ញុំចង់អំពាវនាវឱ្យអ្នកដែលនៅក្នុងស្រុកខ្មែរក៏ដោយ អ្នកដែលទើបមកពីថៃក៏ដោយ អ្នកនៅក្នុងប្រទេសថៃក៏ដោយ ការងារនៅប្រទេសខ្មែរយើងច្រើនណាស់ ក្រសួងគាត់នៅតែជួយគ្រប់ភេទ ភេទប្រុស ភេទស្រីក៏ដោយ ត្រូវការទាំងអស់ ការងារនៅប្រទេសខ្មែរយើងច្រើន នៅត្រូវការ»។
ជាមួយគ្នានេះ លោក ចំរើន បានអរគុណដល់ក្រសួងការងារ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញដេរនេះ ដោយធ្វើឱ្យលោកទទួលបានឱកាសការងារ ទាំងដែលពីមុនមកលោកមិនមានជំនាញនេះសោះឡើយ ហើយប្ដេជ្ញាចិត្តថា នឹងខិតខំធ្វើការងារដែលខ្លួនមានសព្វថ្ងៃនេះឱ្យបានល្អ និងយូរអង្វែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


