ព័ត៌មានជាតិ
កម្ពុជាអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។

ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ “កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ពិធីនេះមានការចូលរួមពីបណ្តាលប្រទេសសមាជិក១៩ផ្សេងគ្នា និងមានអ្នកចូលរួមប្រមាណ៦០រូប។
នៅក្នុងសុន្ទរកថាបិទ លោករដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូដែលអញ្ជើញចូលរួម ពីគំនិតផ្តួចផ្តើមរបស់កម្ពុជាអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គណៈប្រតិភូទាំងអស់ បានបង្ហាញនូវជំហរគាំទ្រ និងសាទរចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា លើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយលោករដ្ឋមន្រ្តី។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ។
បន្ថែមលើនេះ ក្រសួងព័ត៌មានក៏បាននិងកំពុងរៀបចំយុទ្ធនាការទូទាំងប្រទេស ក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋ ទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ នឹងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ២០២៤ ដោយឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រ និងការចូលរួមពីសមាជិកទាំងអស់ យើងនឹងអាចសម្រេចគោលដៅរួមក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយពីតំបន់របស់យើង។

គួរបញ្ជាក់ថា នៅក្នុងមួយឆ្នាំ២០២៣ កន្លងទៅ ព័ត៌មានក្លែងក្លាយជាង ៣០០០ ត្រូវបានកត់ត្រាទុកដែលភាគច្រើនពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបំភ្លៃការពិតដើម្បីញុះញង់ និងបង្កើតឱ្យមានការភាន់ច្រឡំ និងបង្កធ្វើឱ្យសង្គមចលាចលផ្សេងៗដើម្បីក្រុមជ្រុលនិយមប្រើប្រាស់ជាលេស ឈានដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយមិនប្រជាធិបតេយ្យ៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


