Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ១-២ ខែវិច្ឆិកា ខេត្តតាកែវរៀបចំប្រណាំងទូក​នៅ​បឹងតាកែវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនាពេលខាងមុខនេះ រដ្ឋបាលខេត្តតាកែវ បាន​សម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយរបស់គណៈកម្មការនិងអនុ​គណៈកម្មការរៀបចំពីធីប្រណាំងទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៃរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៤​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវជាមួយគណៈកម្មការ និងអនុគណៈកម្មការ បានសម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បើតាម​គណៈកម្មការ​រៀបចំ ទូកដែលត្រៀមចូលរួមប្រណាំងមានចំនួន ៤៧ ទូក ដែលមកពីបណ្ដាស្រុកក្រុងទាំង១០ ចំនួន២០ទូក និងតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមប្រឡងប្រណាំងផងដែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម