ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ដើរតួជាអ្នកជំងឺចុះទៅទទួលសេវានៅមណ្ឌលសុខភាពមួយ ក្នុងខេត្តសៀមរាប ដោយមិនជូនដំណឹងជាមុន
នាឱកាសធ្វើដំណើរពីខេត្តសៀមរាបត្រឡប់មកកាន់រាជធានីភ្នំពេញវិញ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានឆ្លៀតអញ្ជើញសាកល្បងចុះទៅទទួលការបម្រើសេវា និងឆ្លៀតពិនិត្យមណ្ឌលសុខភាពខ្ចាស់ នៃខេត្តសៀមរាប ដោយមិនបានជូនដំណឹងជាមុន។

ក្នុងឱកាសចុះនោះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំម្នាក់ បានដើរតួជាអ្នកជំងឺ ទៅទទួលការបម្រើសេវាពិនិត្យសុខភាព ដើម្បីជាការពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារកិច្ចប្រចាំការ ២៤ ម៉ោង ទាំងការបដិសណ្ឋារកិច្ច អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសសមត្ថភាពផ្នែកបច្ចេកទេស នៃការផ្តល់សេវា។
ជាការសង្កេតឃើញ លោករដ្ឋមន្ត្រី បានផ្តល់ជូនជាព័ត៌មានត្រឡប់ អំពីចំណុចកង្វះខាតដែលជាគន្លឹះសំខាន់ៗ ក្នុងការនាំមកនូវការបម្រែបម្រួលកាន់តែល្អ អំពីប្រសិទ្ធភាពការងារ ជាពិសេសនឹងនាំមកនូវការសាទរ ពេញចិត្តពេញថ្លើម ពីអ្នកជំងឺ និងក្រុមគ្រួសារ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសុឆន្ទៈទទួលខុសត្រូវខ្ពស់របស់ប្រធានមណ្ឌល, ភាពរវៀសរវៃ សមត្ថភាពចុះសង្កេតទៀងទាត់ និងពិនិត្យឱ្យដល់ជម្រៅ និងគ្រប់ទិដ្ឋភាព នៃដំណើរការសេវា ពីកម្រិតដឹកនាំបន្តបន្ទាប់ កម្រិតស្រុកប្រតិបត្តិ-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមបញ្ជាក់ដោយកម្រិតដឹកនាំ នៃក្រសួងសុខាភិបាល និងសមត្ថភាព នៃភាពជាអ្នកដឹកនាំគ្រប់កម្រិតលើការថែរក្សា-សន្សំធនធាន និងប្រើប្រាស់ធនធាន ឱ្យបានសុក្រឹតបំផុត រាប់ទាំងមូលធនមនុស្ស ទាំងសម្ភារៈបរិក្ខារ ទាំងសំណង់អគារ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


