ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យទប់ស្កាត់ការឆ្លងថ្មីនៃមេរោគអេដស៍បន្ថែម ជៀសវាងឆ្លងរាលដាលខ្លាំងនាំផលវិបាកធ្ងន់ធ្ងរដល់សង្គម
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ពង្រឹងកិច្ចសហប្រតិការជាមួយដៃគូអភិវឌ្ឍដើម្បីបង្ការទប់ស្កាត់ការឆ្លងថ្មីនៃមេរោគបន្ថែមទៀត ជៀសវាងឆ្លងរាលដាលខ្លាំង នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គម ដូចជា បញ្ហាមរណភាព បន្សល់នូវក្មេងកំព្រា ឆ្លងទៅជំនាន់ក្រោយៗ ដែលជាបញ្ហាគម្រាមកំហែងដល់សុខភាពសាធារណៈនៅប្រទេសកម្ពុជា។

ការជំរុញនេះបានធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កាលពីថ្ងៃទី១៧តុលា ឆ្នាំ២០២៤ ខណៈក្នុងឆ្នាំ២០២៣ ករណីឆ្លងថ្មីនៃមេរោគអេដស៍មានប្រមាណជា ៣ ទៅ ៤នាក់ក្នុង១ថ្ងៃ។
ក្នុងនោះដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីការអនុវត្តការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដូចជា សូមបេ្តជ្ញាចិត្តក្នុងការកាត់បន្ថយអត្រានៃការឆ្លងជំងឺអេដស៍លើកទឹកចិត្តក្នុងការផ្តល់ការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយការយកចិត្តទុកដាក់ ត្រៀមលក្ខណៈបង្កើនការផ្សព្វផ្សាយ
និងរំលេចសកម្មភាពថ្មីៗ អំពីការអប់រំសុខភាពពីជំងឺអេដស៍ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ផ្សារភ្ជាប់យុទ្ធសាស្រ្តជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសូមប្រែក្លាយការណែនាំ ទៅជាសកម្មភាព។

លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិក ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលផ្នែកជំនាញ និងបច្ចេកទេស ព្រមទាំងចែករំលែកចំណេះដឹង រវាងគ្នានិងគ្នា ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីភាពកាន់តែជាធ្លុងមួយ និងចែករំលែកបទពិសោធន៍គ្នា ដើម្បីបន្តបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារថែមទៀត។

គួរបញ្ជាក់ថា ក្នុងឱកាសនេះលោករដ្ឋមន្រ្តីបានចុះពិនិត្យការផ្តល់សេវាផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ក្នុងការស្វែងយល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តមេរោគអេដស៍ក្នុងឈាម(រាប់ចំនួនមេរោគ) រយៈពេលនៃការធ្វើការតេស្ត និងបច្ចេកទេសប្រើប្រាស់និងជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅគ្លីនិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍
សើស្បែក និងកាមរោគផងដែរ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


