ព័ត៌មានជាតិ
ទំនប់អាងទឹកអូរតេ តម្លៃសាងសង់ជាង ៦២ លានដុល្លារ មានសមត្ថភាពស្តុកទឹកបានដល់ ១២ លានម៉ែត្រគូប
ទំនប់អាងទឹកអូរតេតម្លៃសរុប ៦២ លានដុល្លារអាមេរិក នៅក្នុងខេត្តមណ្ឌលគិរីមានសមត្ថភាពស្តុកទឹកបានដល់ ១២ លានម៉ែត្រគូប។

ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទំនប់អាងទឹកអូរតេ ក្នុងខេត្តមណ្ឌលគិរីត្រូវបានសាងសង់ឡើងជា ២ ជំហានផ្សេងគ្នា។ ក្នុងនោះមាន ៣ ទំនប់ គឺទំនប់អាងទឹកអូរតេ ទំនប់លើ និងទំនប់ក្រោម ដែលទំនប់ទាំង ៣ មានសមត្ថភាពស្តុកទឹកបានផ្សេងៗគ្នា ដូចខាងក្រោម៖
១-អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបាន ១២ លានម៉ែត្រគូប។ អាងទឹកអូរតេនេះត្រូវបានសាងសង់់ឡើងដោយមានទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន មានសំណង់បង្អោរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់១៥ម៉ែត្រ និងទ្វារទឹកចំនួន ២ទ្វារ និងសំណង់ការពារជើងទេរប្រវែង ៣ ១៧៦ ម៉ែត្រ។ ក្នុងនោះ ក៏មានអគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្នូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣ ១៧៦ម៉ែត្រ, ផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែង ៣ ០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។

២-អាងទឹកទំនប់លើ ស្ថិតនៅក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹក ២១ ម៉ឺនម៉ែត្រគូប និងមានផ្ទៃអាងទំហំ ៤,២ហិកតា។ អាងទឹកទំនប់លើ ត្រូវបានសាងសង់ឡើងដោយមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរ ក្រឡាផ្ទៃ ៥ ១១៦ ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ ម៉ែត្រ។
៣-អាងទឹកទំនប់ក្រោម ស្ថិតនៅក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹក ២២ ម៉ឺនម៉ែត្រគូប និងមានផ្ទៃអាងទំហំ ៤,៤២ហិកតា។ អាងទឹកទំនប់ក្រោម សាងសង់់ឡើងដោយមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ ក្នុងនោះ ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១៧២៣ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរ ក្រឡាផ្ទៃ ៧ ៨៨៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង ១៧២៣ម៉ែត្រ។

«យោងលិខិតលេខ ២៨០៦ ធទឧ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានគោរពស្នើសុំការឯកភាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដាក់ឈ្មោះទំនប់ទាំង ៣ គឺ ទំនប់អូរតេ ទៅជាទំនប់អូរតេធិបតី, ទំនប់លើ ទៅជាទំនប់សែនសុខដុម និង ទំនប់ក្រោម ទៅជាទំនប់សែនមនោរម្យ»។
គម្រោងអភិវឌ្ឍន៍ ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី គឺជាផ្នែកមួយនៃផែនការ មេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ផងដែរ។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះទឹកជំនន់ និងគ្រោះ រាំងស្ងួត ដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា