Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តចុះពិនិត្យ និងបាញ់ទឹកលាងសម្អាតផ្លូវ ក្រោយរំដោះចិញ្ចើមផ្លូវដែលពលរដ្ឋចាក់បេតុងបាំងមុខទឹកហូរ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០២៤ នេះ លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​បន្ទុក​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​កម្លាំង​លាង​សម្អាត​ផ្លូវ​ក្នុង​តំបន់​ផ្សារ​ត្រពាំង​ថ្លឹង និង​តាម​បុរី​នានា ម្តុំ​ត្រពាំង​ថ្លឹង ស្ថិត​នៅ​សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយពី​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ចិញ្ចើម​ផ្លូវ​ថ្មើរជើង និង​ដាក់​គ្រឿងចក្រ​កាយ​បេតុង​ដែល​ប្រជាពលរដ្ឋ​ចាក់​រំលោភ​បំពាន​បាំង​ផ្លូវ​មុខទឹក​ហូរ បង្ក​ឲ្យ​ស្ទះ​ចរន្ត​ទឹក​ហូរ ទឹក​ដក់​តាម​ផ្លូវ ទឹក​មិន​ហូរ​ចូល​ឌឺ​ហ្គែ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា មាន​ប្រសាសន៍​ប្រាប់ កម្ពុជា​ថ្មី នៅ​ថ្ងៃ​ទី ២៣ តុលា នេះ​ថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​កម្លាំង ចុះ​បន្ត​បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​ជាប្រចាំ។

ជាក់ស្ដែង​ទីតាំង​ខាង​លើ​នេះ កាលពី​ម្សិលមិញ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ បេតុង (​ចាក់សាប​) ដែល​ប្រជាពលរដ្ឋ​ចាក់​រំលោភ​លើ​ផ្លូវ​សាធារណៈ មាន​ខ្ពស់​មាន​ទាប នាំ​ឲ្យ​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទូទៅ ក៏ដូចជា បិទ​ចរន្ត​មុខទឹក​ហូរ ធ្វើ​ឲ្យ​ទឹក​ដក់​លើ​ផ្លូវ ផង​ដែរ ទាំងនេះ គឺជា​បញ្ហា​ធំ​តម្រូវ​ឲ្យ​អាជ្ញាធរ​ពោធិ៍​សែន​ជ័យ ត្រូវ​ដោះស្រាយ​ជាបន្ទាន់។ ការ​ចុះ​សម្អាត​ផ្លូវ​ខាង​លើ មាន​ការ​ចូលរួម​ពី​កម្លាំង​សាលា​ខណ្ឌ និង​កម្លាំង​សាលាសង្កាត់​ចោមចៅ​ទី ១។

លោក​អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ​នេះ មេត្តា​ចូលរួម​ថែរក្សា អនាម័យ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុកដាក់​ទាន់​ពេលវេលា រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​ដឹក​យក ដើម្បី​បង្ក​ភាព​ងាយស្រួល និង​សោភណភាព​ក្នុង​មូលដ្ឋាន និង​មិន​បង្ក​ការ​ស្ទះ​ប្រព័ន្ធ​លូ​ផង​ដែរ។

ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​មក​លើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៧ នាទីutes មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម