Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តឧ​ត្ត​រ​មានជ័យ​បញ្ជូន​ពលករ​ដែល​កំពុងធ្វើ​ចត្តាឡីស័ក​ឲ្យទៅបណ្ដាខេត្តសាមីរៀងៗខ្លួន​

បានផុស

នៅ

នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលនៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ដឹកនាំ​ក្រុមការងារ​ចុះ​សម្របសម្រួល​បងប្អូន​ពលករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ពហុ​កីឡដ្ឋាន​ខេត្ត ឲ្យ​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បណ្តា​ខេត្ត​ដែលជា​ខេត្ត​សាមីខ្លួន​ដែលមាន​ពលករចំនួន​៦០៩នាក់ ក្នុងនោះ​មានដូចជា​ខេត្តបាត់ដំបង​, បន្ទាយ​មាន​មានជ័យ​, ពោធិ៍សាត់​​, កំពង់ឆ្នាំង​, កំពត​, សៀមរាប​, កំពង់ធំ​, ត្បូងឃ្មុំ​, កំពង់ចាម និង​ខេត្តព្រៃវែង ដែល​ត្រូវប្រើប្រាស់​រថយន្ត​សរុប​ចំនួន​៤៦ ឡាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ចុះ​សម្របសម្រួល និង​បែងចែក​ពលករ​ទៅតាម​បណ្ដា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា ការដឹកជញ្ជូន​បងប្អូន​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​នៅពេលនេះ ដោយ​គោរព​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានសម្រេច​ឱ្យ​ពលករ​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្ដា​ខេត្ត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​បាលខេត្ត​រៀងៗ​ខ្លួន​។​

ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូនពលករ​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​របស់ខ្លួន​តាមរយៈ​រថយន្ត​កងទ័ព​នាពេលនេះ សូម​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់​១៤ថ្ងៃ និង​ត្រូវអនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និង​តាមដាន​ការប្រែប្រួល​នៃ​សុខភាព​របស់​បងប្អូន ដោយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅដល់​មន្ត្រី​សុខាភិបាល​ដែល​ប្រចាំការ​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ពល​ករ ដែល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​អនុវត្ត​នូវ​វិធានការ​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ «៣​ការពារ និង​បី​កុំ​» ដើម្បី​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​របស់​បងប្អូន ឱ្យ​ជៀស​ផុតពី​ការឆ្លង​រីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម