ព័ត៌មានជាតិ
ព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្តសៀមរាប ជួយទាញភ្ញៀវទេសចរឱ្យមកលេងទឹកដីអង្គរច្រើនឡើងៗ
ក្រោយពីមានការរៀបចំព្រឹត្តិការណ៍តូចធំជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាប គេសង្កេតឃើញថា កំណើនភ្ញៀវទេសចរ បានចាប់ផ្ដើមមានចំនួនកើនឡើងជាបណ្តើរៗ ហើយចំពោះការរៀបចំព្រឹត្តិការណ៍ទាំងអស់នេះឡើង ពិតណាស់វាបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ ពិសេស អាជីវករក្នុងខេត្តសៀមរាបថែមទៀតផង។

លោក សុផល អ្នកចាត់ការទូទៅ Sabara Angkor Resort បានបង្ហាញថា ការរៀបចំព្រឹត្តិការណ៍ជាច្រើននៅខេត្តសៀមរាបនេះ វាបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ ជាអាជីវករក្នុងខេត្តទេសចរមួយនេះ។ ជាក់ស្ដែង ពិធីបុណ្យអុំទូកខាងមុខនេះ វាក៏ជាការរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋបានមួយកម្រិតបន្ថែម។ ក្នុងនោះ Sabara Angkor Resort សម្រាប់ពិធីបុណ្យអុំទូកខាងមុខនេះ បន្ទប់នានា ត្រូវបានភ្ញៀវកក់ពេញអស់ហើយ។
រីឯ កញ្ញា សុខ ណេង បុគ្គលិកសណ្ឋាគារ ដឹអូស៊ីសហាបឺ ក៏បានឱ្យដឹងដែរថា ប៉ុន្មានខែមកនេះ សណ្ឋាគារមួយនេះ មានភ្ញៀវមកស្នាក់កើនឡើងជាងរយៈពេលប៉ុន្មានខែ កាលពីដើមឆ្នាំ២០២៤។ ចំពោះឱកាសពិធីបុណ្យអុំទូកខាងមុខនេះ សណ្ឋាគារមានភ្ញៀវបានកក់បន្ទប់ជាបន្តបន្ទាប់ ហើយចំពោះតម្លៃ គឺមានការប្រែប្រួលតិចតួចប៉ុណ្ណោះ។

ដោយឡែក លោកស្រី ពៅ សុធារ៉ា អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ ញូវ រីវើរសាយ បានបង្ហាញថា សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរដែលមកស្នាក់នៅសណ្ឋាគារលោកស្រី មានចំនួនកើនឡើងជាងប៉ុន្មានខែមុន។ ជាពិសេស សម្រាប់ឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំទទួលភ្ញៀវទេសចរ ជាមួយតម្លៃដដែលដោយមិនមានការប្រែប្រួលតម្លៃ មិនថាថ្ងៃធម្មតា ឬមានកម្មវិធី និងពិធីបុណ្យជាតិអ្វីក៏ដោយ។
ចំណែក កញ្ញា ហាក់ សុនីហ្សា បុគ្គលិកផ្ទះសំណាក់ ឌីណាតា ក៏បានឱ្យដឹងដែរថា សម្រាប់រយៈពេលប៉ុន្មានខែនេះ ផ្ទះសំណាក់កញ្ញាមានចំនួនភ្ញៀវចូលមកស្នាក់នៅមានចំនួនកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះ ចំពោះឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ គឺផ្ទះសំណាក់ ឌីណាតា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់សេវាស្នាក់នៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយរក្សាតម្លៃដើមនៅដដែលដូចជាថ្ងៃធម្មតា។

សូមជម្រាបថា សម្រាប់ពិធីបុណ្យអុំទូកខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


