ព័ត៌មានជាតិ
ទឹកជ្រោះប៊ូស្រា ប្ដូរមុខមាត់ថ្មីកាន់តែស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន
និយាយពីខេត្តមណ្ឌលគីរី គ្រប់គ្នាប្រាកដនឹកដល់ទឹកជ្រោះប៊ូស្រា ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីប្រចាំខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជាមួយនេះ។ ដោយសារតែភាពល្បីល្បាញនេះហើយ ធ្វើឲ្យរមណីយដ្ឋាននេះ ត្រូវបានកែលម្អមុខមាត់ជាបន្តបន្ទាប់ ដើម្បីទាក់ចិត្តទេសចរកាន់តែច្រើនថែមទៀត។

លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនបានរៀបចំកែលម្អ ដោយរៀបចំជាវេទិកាសម្ដែងរបាំជនជាតិដើមភាគតិច រៀបចំបង្កាន់ដៃដាក់តាមស្ពាន ដើម្បីបង្កើនសម្រស់ ក៏ដូចជាផ្ដល់សុវត្ថិភាពដល់ភ្ញៀវ។ មិនត្រឹមប៉ុណ្ណោះ ក្រុមហ៊ុនក៏បាន រៀបចំទីតាំងនានា ដើម្បីឲ្យភ្ញៀវកាន់តែមានជម្រើស ក្នុងការថតរូបអនុស្សាវរីយ៍ផងដែរ។
យោងតាមតួលេខពីក្រុមហ៊ុនមណ្ឌល ខេ រីស៊ត បានបង្ហាញថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ (មករា ដល់ តុលា) រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ទទួលភ្ញៀវទេសចរ ចំនួន ១០៨ ៧៦៩នាក់ កើនឡើងជិត ៣០ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។ ក្នុងចំណោមនោះ ក៏មានភ្ញៀវទេសចរបរទេស ៤៦៤៣នាក់ ផងដែរ (កើនឡើងជាង ២៦%)។

គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំតុបតែង កែលម្អ បង្កើនសោភ័ណភាព នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត ក៏បានសម្រេចបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយឥតគិតថ្លៃសំបុត្រ រៀងរាល់ចុងសប្តាហ៍ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ៕
អត្ថបទ៖ រៀម សុខហេង










-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


