Connect with us

ព័ត៌មានជាតិ

ហាងអាហារ​ពីរកន្លែង ក្នុងក្រុងសែនមនោរម្យ បង្ហើប​អាហារ​ ភ្ញៀវ​ចូលចិត្តកុម្ម៉ង់​ពេលមក​កម្សាន្ត​ខេត្ត​មណ្ឌលគិរី

បានផុស

នៅ

និយាយពីខេត្តមណ្ឌលគិរី ភ្ញៀវទេសចរតែងតែមកកម្សាន្តនៅគ្រប់ទិសទីក្នុងក្រុងសែនមនោរម្យ ក៏ដូចជា​រមណីយដ្ឋានបែបធម្មជាតិ​ មាន​ជ្រោះជ្រលងដងអូរវាលស្មៅខៀវខ្ចី។ ប៉ុន្តែអ្វីដែលភ្ញៀវទេសចរតែងតែចង់ដឹងកាន់តែច្បាស់នោះគឺអាហារ​ប្រចាំតំបន់ភាគឦសាននេះ។

ម្ចាស់​ភោជនីយដ្ឋាន ២ កន្លែង​ នៅ​ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាន​បង្ហើប​ពី​អាហារ​ពេញនិយមប្រចាំងហាង ដែល​តែងតែទទួល​បាន​ការ​កុម្ម៉ង់​​ពី​ភ្ញៀវ​មិនអាចរំលងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ញ៉ុន ផល្លី ម្ចាស់ភោជនីដ្ឋានម៉ូតែលពេជ្រគិរីបានប្រាប់កម្ពុជាថ្មីថា ក្នុងម៉ូតែលពេជ្រគិរី មានអាហារប្រចាំហាងចំនួន ៣ មុខដែលទទួល​បាន​ការគាំទ្រ​ពី​ភ្ញៀវ​ដែល​រួមមាន៖

ទី១.សម្លរព្រោង(សម្លបំពង់ឫស្សី)
ទី២.សម្លរម្សៅ
ទី៣.ចាណាង

អាហារទាំង ៣ មុខ បើតាម​លោកស្រី ញ៉ុន ផល្លី ជា​ម្ហូប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​​នៅ​ខេត្ត​មណ្ឌលគិរី។ ខណៈ​​ជា​ម្ហូបពិសេស​ប្រចាំ​តំបន់​ផង​នោះ​ ​លោកស្រី ញ៉ុន ផល្លី បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ពី​ចម្ងាយ​ជាពិសេស​មក​ពី​ភ្នំពេញ ចូលចិត្ត​កុម្ម៉ង់ច្រើន ដោយសារ​​ចង់សាករសជាតិម្ហូបប្រពៃណី​របស់​ជនជាតិ​នៅ​ភូមិភាគ​ឦសាន។

ចំណែកហាងទី ២ ដែលមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីក្រុងសែនមនោរម្យឆ្ពោះទៅទឹកជ្រោះប៊ូស្រានោះគឺរមណីយដ្ឋាន ចំការ កាហ្វេ ដែលមានលោក ម៉ា រ៉ាស៊ី ជាមេការគ្រប់គ្រងបាន​ឲ្យដឹងដែរថា រមណីយដ្ឋាន ចំការកាហ្វេ មាន​អាហារល្បីប្រចាំហាងគឺ បាញ់ឆេវឆ្ងាញ់ ដែលភ្ញៀវតែងតែគាំទ្រមិនដាច់។

ក្រៅពីបាញ់ឆេវឆ្ងាញ់ លោកបានលើក​ពី​សេវាកម្ម​នៅ​ម៉ូតែលចំការកាហ្វេ ក៏​​មាន​ម្ហូបកុម្ម៉ង់គ្រប់មុខ និងភេសជ្ជៈគ្រប់​ប្រភេទ​ជាពិសេស​ផ្លែឈើប្រចាំតំបន់​ដូចជា កាហ្វេ ប័រ ផាសិន ដែលសុទ្ធសឹងជាដំណាំដាំដុះក្នុងរមណីយដ្ឋានចំការកាហ្វេផ្ទាល់ តែម្ដង៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម