ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ វិស័យសុខាភិបាលនឹងទទួលបានជោគជ័យប្រសិនបើអ្នកដឹកនាំមានការលះបង់និងដើរតួជាបង្អែកឲ្យបុគ្គលិក
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «វិស័យសុខាភិបាលនឹងទទួលបានជោគ
ជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះមានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាស់
និងដើរតួជាបង្អែកឱ្យបុគ្គលិក និងក្រុមការងារ»។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦វិច្ឆិកា ក្នុងឱកាសចូលរួមសំណេះសំណាលក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន៣៧៣២នាក់។
លោករដ្ឋមន្រ្តីបានសំដែងការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំកែលម្អគុណភាពសេវា និងបានណែនាំមន្រ្តីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យតាមបណ្តារាជធានី-ខេត្ត ឱ្យពង្រឹងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់មើលថែដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណ័មូលនិធិសមធម៌ ឬប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចការក្នុងវិស័យសុខាភិបាលនឹងទទួលបានជោគជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាល់និងដើរតួរជាបង្អែកឱ្យបុគ្គលិក និងក្រុមការងារ។
លោករដ្ឋមន្ត្រីបានបានអនុញ្ញាតឱ្យមានបទបង្ហាញពីការដឹកនាំមន្ទីរសុខាភិបាលដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។ បន្ទាប់មកលោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួមលើកយកចំនុចគន្លឹះមួយចំនួនមករំលេចបន្ថែមដូចជា (១)ការរៀបចំពេលវេលាផ្តល់សេវានៅតាមគ្រឹះស្ថានសុខភាព (២)ការគ្រប់គ្រងសេវាឯកជនឱ្យមានប្រសិទ្ធភាព និង (៣)ការលើកកម្ពស់ការតាំងចិត្តនិងភាពពេញចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការងារដោះស្រាយបញ្ហាដែលស្មុគ្រស្មាញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់