Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ លើកទឹកចិត្តយុវជន ខិតខំរៀនជំនាញថ្មីៗ ឆ្លើយតបវិស័យឧស្សាហកម្មទំនើប

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន ត្រូវ​ខិតខំ​រៀន​ជំនាញ​ថ្មីៗ បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ទំនើប​ដូចជា វិស័យ​យានយន្ត វិស័យ​អគ្គិសនី និង​វិស័យ​អេឡិចត្រូនិក ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​វិក្រិតការ​គ្រូ​បច្ចេកទេស​ស្តីពី «​វិធីសាស្ត្រ​បង្រៀន និង​ការប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» លើក​ទី​ ២ ដើម្បី​គាំទ្រ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ កាលពី​ព្រឹក​ថ្ងៃទី​ ៤ ​ធ្នូ​ នេះ លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ភាគច្រើន​ផ្តោត​ទៅ​លើ​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ។ ជាមួយ​នឹង​កំណើន​ប្រាក់​ឈ្នួល​តិច ឬ​ច្រើន វិស័យ​ទាំងនេះ អាច​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ពេល​ណាមួយ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «ដូច្នេះ​ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​បងប្អូន​កម្មករ-និយោជិត នៅ​រក្សា​ការ​មាន​ការងារ​ធ្វើ ​មាន​ប្រាក់ខែ​សមរម្យ យើង​ត្រូវ​បំពាក់​ជំនាញ​ថ្មី​តាមរយៈ​កម្មវិធី​ផ្តល់​ការ​បណ្ដុះបណ្ដាល​ថ្មី​ ឬមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ​របស់​ពួកគាត់​ ដើម្បី​បង្កើន​ផលិតភាព​ឱ្យ​ទៅ​ធ្វើការ​នៅ​ឧស្សាហកម្ម​ថ្មី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា គ្រឿងយន្ត​ច្រើនជាង​មុន​ ហើយ​វា​មាន​និរន្តរភាព​ជាង​មុន​។​ ព្រោះថា ​កាត់ដេរ សម្លៀកបំពាក់​ និង​ផលិតផល​ធ្វើដំណើរ​ ជាទូទៅ​ងាយ​នឹង​ចាក​ចេញពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​។​ ប៉ុន្តែ​វិស័យ​យានយន្ត វិស័យ​អគ្គិសនី​ និង​វិស័យ​អេឡិចត្រូនិក បើ​ឈរ​ជើង​នៅ​ប្រទេស​ណាមួយ​ហើយ ​គឺ​មិន​ងាយ​នឹង​រើ​ចេញពី​ប្រទេស​នោះទេ​ ដោយសារ​ការ​វិនិយោគ​លើ​សម្ភារៈ​បរិក្ខារ និង​បច្ចេកវិទ្យា​មាន​ច្រើន ​ដែល​ទាមទារ​ពេលវេលា​យូរ​ក្នុង​ការ​គិត​ពិចារណា​មុន​ពេល​រើចេញ​»។

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា វគ្គ​វិក្រិតការ​គ្រូ​បច្ចេកទេស​ស្ដីពី «វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» នា​ពេលនេះ ពិតជា​ចំ​ទៅ​នឹង​តម្រូវការ​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​យានយន្ត​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ជា​មូលដ្ឋាន​ពង្រីក​ទៅ​វិស័យ​ផ្សេងៗ ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​ដល់​អគ្គនាយកដ្ឋាន​ការងារ បន្ត​បំប៉ន​គ្រូឧទ្ទេស​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ឱ្យ​ទទួល​បាន​នូវ​ចំណេះ និង​ជំនាញ​ថ្មីៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​ស្រុក និង​ពិភពលោក។

លើស​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ការងារ​សហការ​ជាមួយ​វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ល្បីៗ ក្នុងស្រុក ដើម្បី​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត សំដៅ​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ដូចជា​ វិស័យ​ទេសចរណ៍ ​វិស័យ​បដិសណ្ឋាកិច្ច​ និង​វិស័យ​អគ្គិសនី​ជាដើម ​ដែល​មាន​ការ​ទទួល​ស្គាល់​ថ្នាក់​អន្តរជាតិ។

លោក​រដ្ឋមន្ត្រី បាន​រំពឹង​ថា បន្ទាប់ពី​បញ្ចប់​វគ្គ​នេះ នឹង​ធ្វើ​ឱ្យ​សមត្ថភាព​គុណភាព​គ្រូឧទ្ទេស​ និង​គ្រូ​ជំនួយ កាន់តែ​ប្រសើរ ដើម្បី​ចូលរួម​បណ្ដុះបណ្ដាល​សិស្ស​ ឬ​ សិក្ខាកាម ​ក្នុង​វគ្គ​ ១​ លាន ​៥​ សែន​នាក់ យុវជន​មកពី​គ្រួសារ​ក្រីក្រ​ និង​គ្រួសារ​ងាយ​រងគ្រោះ កាន់​តែ​មាន​គុណភាព​ប្រសិទ្ធភាព​ និង​សមត្ថភាព​ជាង​មុន។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី ២ ដែល ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​វគ្គ​នេះ​ឡើង ដែល​វគ្គ​ទី ២ នេះ ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដល់​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២៤ ខណៈ​លើក​ទី ១ ចាប់ពី​ថ្ងៃ​ទី ២៦ ខែ​តុលា ដល់​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម