ព័ត៌មានជាតិ
ពីថ្នាក់រៀនទៅជាស្នាដៃជាក់ស្តែង និស្សិត NTTI បង្កើតបានប្រព័ន្ធ Solar Greenhouse គ្រប់គ្រងដំណាំដោយស្វ័យប្រវត្តិ
ពីគំនិតស្រាវជ្រាវនៅក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម និស្សិតជំនាញវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬហៅថា ផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ។

យុវជន ភាត វិជ្ជា និស្សិតជំនាញវិស្វកម្មអគ្គិសនី លើកឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះការរួមបញ្ចូលបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាំដុះ គឺអាចជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងបង្កើនទិន្នផលកសិកម្ម។
យុវជនរូបនេះ បន្តថា ក្នុងផ្ទះកញ្ចក់ Solar Greenhouse ដែលបានបង្កើតឡើងគឺមានប្រព័ន្ធកង្ហារវិលស្វ័យប្រវត្តិ ដែលបញ្ចេញខ្យល់ក្តៅចេញ និងទាញយកខ្យល់ត្រជាក់ពីខាងក្រៅចូលមកវិញ ដើម្បីរក្សានូវសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់ដំណាំ និងការពារការខូចខាតដោយសារកម្តៅខ្ពស់។

លោក សួស សុជាតិ គ្រូបង្រៀនជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី នៅសាលា NTTI បានឱ្យដឹងថា ស្នាដៃ Solar Greenhouse នេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញថា TVET មិនត្រឹមតែផ្តល់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនវានុវត្តន៍ និងដំណោះស្រាយថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
លោក បញ្ជាក់ថា Solar Greenhouse អាចបញ្ជាពីចម្ងាយតាមទូរសព្ទដៃ ឬដំណើរការដោយស្វ័យប្រវត្តិ ដោយមានសមត្ថភាពគ្រប់គ្រងបន្ទុកអគ្គិសនី កំណត់អាទិភាពនៃការប្រើប្រាស់ថាមពល និងផ្លាស់ប្តូរប្រភពថាមពលរវាងសូឡា អាគុយ និងបណ្តាញអគ្គិសនីរដ្ឋដោយស្វ័យប្រវត្តិ។

លើសពីនេះ ប្រព័ន្ធបានបំពាក់បច្ចេកវិទ្យា Internet of Things (IoT) ដែលអាចប្រមូលទិន្នន័យអាកាសធាតុមកវិភាគ និងព្យាករណ៍ស្ថានភាពជាមុន ដើម្បីត្រៀមបម្រុងថាមពលក្នុងអាគុយនៅពេលអាកាសធាតុប្រែប្រួល ឬមានភ្លៀងធ្លាក់។ ប្រព័ន្ធក៏មានមុខងារសុវត្ថិភាព ដែលអាចកាត់ផ្តាច់ចរន្តភ្លាមៗ នៅពេលមានការឆ្លងចរន្ត ឬសីតុណ្ហភាពកើនឡើងខុសប្រក្រតី។
បើតាមលោក សួស សុជាតិ គោលបំណងសំខាន់នៃគម្រោងនេះ គឺជំរុញសិស្សឱ្យអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីអាចបង្កើតអាជីវកម្មដោយខ្លួនឯងនាពេលអនាគត។ ទោះបីជាគម្រោងនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងក៏ដោយ ក៏វាបានបង្ហាញឱ្យឃើញពីសមត្ថភាពរបស់សិស្ស TVET ក្នុងការបំប្លែងចំណេះដឹងទ្រឹស្តីទៅជាផលិតផលជាក់ស្តែង ដែលអាចឆ្លើយតបនឹងតម្រូវការសង្គម និងទីផ្សារ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


