ព័ត៌មានជាតិ
អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ
ក្រមាក្នុងប្រពៃណីខ្មែរ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ណអរូបី នៃមនុស្សជាតិ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ រៀបចំឡើងនៅទីក្រុងអាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ទម្រាំត្រូវបានអង្គការយូណេស្កូ ដាក់បញ្ជូលក្រមាខ្មែរជាសម្បត្តិបេតិកភណ្ណអរូបី នៃមនុស្សជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំធ្វើកិច្ចការងារជាច្រើនជាមួយភាគីពាក់ព័ន្ធអស់រយៈពេលជាង៣ឆ្នាំ ដោយបានស្រាវជ្រាវ ចងក្រងឯកសារ រៀបចំកិច្ចប្រជុំជាមួយអ្នកភូមិ អ្នកត្បាញក្រមា អ្នកប្រើប្រាស់ក្រមា អ្នកសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធដទៃទៀត នៅក្នុងខេត្តសៀមរាប ក៏ដូចជាការបើកសិក្ខាសាលាផ្សេងទៀត។
សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រមាប្រវែង១០០០ម៉ែត្រ ដែលក្រុមការងារGOGO Cambodia រៀបចំឡើងដោយប្រមូលផ្ដុំអ្នកត្បាញរាប់ពាន់នាក់ រយៈពេល៥ខែ ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness World Records។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថៃក៏បានបង្ហើបគម្រោងស្នើសុំចុះក្រមា (Multifunctional Clothes In Thai Life) ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ