ព័ត៌មានជាតិ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែគិតគូរផ្ដល់តួនាទីក្នុងស្ថាប័នកំពូលជាតិ និងថ្នាក់ក្រោមជាតិ ដល់ខ្មែរឥស្លាម
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា គ្រប់ជំនាន់ តែងតែគិតគូរលើការផ្ដល់តំណែងដល់ខ្មែរឥស្លាម នៅក្នុងស្ថាប័នកំពូលជាតិ និងនៅថ្នាក់ក្រោមជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានប្រតិភូជាសមាជិក ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំសហគមន័ខ្មែរឥស្លាមជាង១០០០នាក់។

សម្ដេចប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះ៖« ជាតថភាពប្រវត្តិសាស្ត្រ ខ្ញុំអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ហើយគ្រប់អាណត្តិនៃរាជរដ្ឋា ភិបាលរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជាតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច។ រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានរៀបចំឲ្យមានស្ថាប័នកំពូលឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្ដល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។»។

សម្ដេចធិបតី បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានខ្មែរឥស្លាមចំនួន៥រូបជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះមានស្ត្រី១រូប និិង៦រូបជាអ្នកតំណាងរាស្ត្រ ក្នុងនោះមានស្ត្រី១រូបផងដែរ។ ក្រៅពីនេះក៏មានសមាជិករាជរដ្ឋាភិបាល ដូចរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល ដូចក្រសួងស្ថាប័ន អភិបាលរងរាជធានីខេត្ត អភិបាលរងក្រុងស្រុក ខណ្ឌសមាជិកក្រុមប្រឹក្សាខេត្តសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីយោធា និងនគរបាលថ្នាក់ឧត្តមសនីយ៍ គ្រូពេទ្យ គ្រូបង្រៀនខ្មែរឥស្លាមភាគច្រើនរូប។

សម្ដេចប្រមុខរាជរដ្ឋាភិបាល អះអាងថា រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ខ្មែរឥស្លាមដូចជាការរៀបចំអាហារស្រាយបួសរ៉ាម៉ាដនចាប់តាំងពីឆ្នាំ២០១៤ មកដែលមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាមធ្យមប្រមាណ៥០០០នាក់ក្នុងមួយឆ្នាំ។

ចំពោះសេរីភាពនៃការគោរពប្រតិបត្តិសាសនាឥស្លាម សម្ដេច ហ៊ុន ម៉ាណែត អះអាងថា ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្ដែង សិស្សនិស្សិតខ្មែរឥស្លាមអាចស្លៀកសម្លៀកបំពាក់ប្រពៃណីឥស្លាមនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្នុងនោះស្ត្រីអាចទទូរ បុរសក៏អាចពាក់មួកកាតឹបថតរូបសម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាលដូចជា លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ។ កម្ពុជាក៏មានកន្លែងថ្វាយបង្គំនៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារទំនើប មួយចំនួនជាពិសេសទៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

សម្ដេចធិបតី អះអាងថា ជាមួយនឹងសន្តិភាព ការជឿនលឿននៃសង្គមសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា រដ្ឋាភិបាល បានបើកឱកាសឱ្យខ្មែរឥស្លាមជាច្រើនទៅរៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាមក៏ដូចជាជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បណ្ដាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ ជាមួយគ្នានេះ ឥស្លាមកាន់តែច្រើនក៏មានលទ្ធភាពនិងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជី និងបើកឱកាសឱ្យចាប់ដៃជាមួយវិនិយោគិនបរទេស ដើម្បីអាជីវកម្មនៅកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


