ព័ត៌មានជាតិ
ទឹកជ្រោះលាក់ខ្លួនមួយកន្លែងក្នុងស្រុកកែវសីមា មានទេសភាពមិនចាញ់រមណីយដ្ឋានទឹកជ្រោះប៊ូស្រាឡើយ
រមណីយដ្ឋានទឹកជ្រោះមួយកន្លែងនៅក្នុងស្រុកកែវសីមា មានទេសភាពស្រស់បំព្រងស្អាតប្លែកគួរជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទឹកជ្រោះមួយនោះ មានឈ្មោះថាទឹកជ្រោះអូរតាំងឡាំង ដែលមានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតំបន់នោះ តែងតែសរសើរពីទេសភាពស្រស់ស្អាតគួរជាទីទាក់ទាញនៃទឹកធ្លាក់មួយនេះ ហើយពួកគេតែងប្រៀបធៀបថា ទឹកជ្រោះអូរតាំងឡាំង ស្អាតមិនចាញ់រមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះឡើយ។ ទឹកជ្រោះដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចព្នង២រូប ដែលជាសមាជិកនៅក្នុងសហគមន៍នៅតំបន់នោះ បានឲ្យដឹងពីប្រវត្តិទឹកជ្រោះនេះថា ពីមុន គឺមានភូមិរបស់ជនជាតិដើមភាគតិចព្នងឈ្មោះថាភូមិអូតាំងឡាំង រួចពួកគេក៏ដាក់ឈ្មោះទឹកជ្រោះមួយនេះ ថាទឹកជ្រោះអូរតាំងឡាំងមកដល់បច្ចុប្បន្នតែម្តង។ ស្ត្រី២រូបនេះ បានបន្តថាឲ្យតែរដូវប្រាំងចូលមកដល់ ទឹកចាប់ផ្ដើមស្រក ប្រជាពលរដ្ឋនៅក្នុងសហគមន៍តែងតែសហការគ្នាតុបតែងលម្អ ដូចជា ធ្វើកាំជណ្ដើរងាយស្រួលចុះទៅទឹកជ្រោះ និងសាងសង់កញ្ចុះនៅក្បែរទឹកជ្រោះដើម្បីងាយស្រួលឲ្យភ្ញៀវទេសចរ មកអង្គុយកម្សាន្ត។ អ្នកភូមិ ក៏បានរួមគ្នាកាប់ឆ្ការធ្វើទីធ្លាសម្រាប់ដាក់រថយន្ត ឬម៉ូតូរបស់ភ្ញៀវដែលមកកម្សាន្តនៅរមណីយដ្ឋាននេះ។

ពួកគាត់ទាំង២នាក់ បានន្តថា ភ្ញៀវទេសចរចាប់ផ្ដើមមកកម្សាន្តហូរហែក្នុងអំឡុងពួកគេឈប់សម្រាកពីកាងាថ្ងៃសៅរ៍ អាទិត្យ ជាពិសេស រដូវបុណ្យធំៗដូចជា បុណ្យឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ប៉ុន្តែ ភ្ញៀវទេសចរផ្សេងទៀតហាក់មិនទាន់បានស្គាល់នៃរមណីយដ្ឋានទឹកជ្រោះមួយនេះនៅឡើយទេ ខណៈដែលពួកគេលឺល្បីតៗគ្នាថា ផ្លូវធ្វើដំណើរទៅតំបន់នោះ មិនទាន់បានស្ថាបនាឡើងវិញ ដើម្បីងាយស្រួលក្នុងកាធ្វើដំណើទៅកម្សាន្តទឹកជ្រោះមួយនេះ។ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរជំនាញជួយស្ថាបនាជួសជុលផ្លូវនេះឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅទឹកជ្រោះអូរតាំងឡាំងនេះ ដើម្បីរកចំណូលពីកាលក់កសិផលនានាក្នុងតំបន់ ដូចជា បន្លែ ផ្លែឈើ និងទឹកឃ្មុំជាដើមរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ដើម្បីបានចំណូល ផ្គត់ផ្គង់គ្រួសារបន្ថែម។

សូមបញ្ជាក់ថា ទឹកជ្រោះអូរតាំងឡាំងនេះ មានទឹកធ្លាក់រហូតទៅដល់៥ជាន់ លាតសន្ធឹងអមដោយដើមឈើធំ រុក្ខជាតិស្រស់បំព្រងគួរជាទីមនោរម្យ។ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈម គឺផ្លូវធ្វើដំណើររាងពិបាកបន្ដិចពេលជិតទៅដល់រមណីយដ្ឋានទឹកជ្រោះមួយនេះ។ កម្ពុជាថ្មី មិនទាន់អាចទាក់ទងសុំព័ត៌មានបន្ថែមបានពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ជុំវិញការស្ថាបនាផ្លូវនេះនៅឡើយទេ៕





ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


