ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវ បី«ពេញ»ដើម្បីអនុវត្តការងារទទួលបានប្រសិទ្ធភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់
ត្រូវប្រកាន់ខ្ជាប់នូវ បី«ពេញ» ដើម្បីអនុវត្តការងារទទួលបានប្រសិទ្ធភាព និងជោគជ័យសំដៅចូលរួមលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះកាលពីរសៀលថ្ងៃទី២៤ធ្នូ ក្នុងឱកាសធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូ
សន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,២៥៣ នាក់។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បី«ពេញ» ដែលថ្នាក់ដឹកនាំ និងមន្ត្រីត្រូវប្រកាន់ខ្ជាប់រួមមាន(១)ពេញជាសមត្ថភាពការងារ (២)ពេញម៉ោងការងារ (៣)ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (Performance) របស់បុគ្គលក្រុមការងារក្នុងវិស័យសុខាភិបាល ដោយប្រើប្រាស់ព័ត៌មានត្រឡប់ដើម្បីឱ្យបុគ្គលអាចកែប្រែ ឬអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានលទ្ធផលពេញលេញ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានលើកយកភាពខុសគ្នារវាង Mentoring (ចង្អុលបង្ហាញ) និង Coaching (បង្ហាត់បង្ហាញ)។ លោករដ្ឋមន្ត្រីបានឆ្លៀតយកឱកាសមុនដំណាច់ឆ្នាំ២០២៤នេះ ប្រកាសទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងអស់ជាពិសេសក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញនូវការឯកភាពក្នុងវិស័យ និងការចុះសម្រុងគ្នាក្នុងការខិតខំកែរលំអសេវាសុខាភិបាលដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាជនក៍ដូចជាការលើកកំពស់តម្លៃរបស់វិជ្ជាជីវៈសុខាភិបាល។
នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការធ្វើ PDIA សម្រាប់ការដោះស្រាយភាពមិនពេញចិត្តរបស់អតិថិជនលើការរងចាំទទួលសេវានៅមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


