ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូនេស៊ី ចង់បង្កើនពាណិជ្ជកម្មអង្ករ និងអាហារហាឡាល់
កម្ពុជា និងឥណ្ឌូនេស៊ីស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ បន្ទាប់ពីមើលឃើញថាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងលើស១ពាន់លានដុល្លារ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រសួងការបរទេសឱ្យដឹងថាការជំរុញនេះធ្វើឡើងក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាលោក Santo Darmosumarto នៅទីស្ដីការក្រសួងការបរទេសកាលពីថ្ងៃទី៦ ខែមករា កន្លងទៅ។
ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី បា្រក់ សុខុន បានរម្លឹកពីការគាំទ្ររបស់ប្រទេសឥណ្ឌូណេស៊ីចំពោះដំណើរការសន្ដិភាពនៅកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ក្នុងពេលដែលទំនាក់ទំនងពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ កើនដល់លើស១ពាន់លានដុល្លារអាមេរិករួចមកភាគីទាំងពីរក៏ចង់ឱ្យមានការបង្កើតពាណិជ្ជកម្មអង្ករ និងអាហារហាឡាល់បន្ថែមផងដែរ។

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត មានទស្សនៈរួមគា្នថា ប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី»។
គួរឱ្យដឹងដែរថា ប្រទេសកម្ពុជានាំចេញអង្ករលើកដំបូងទៅប្រទេសឥណ្ឌូណេស៊ី កាលពីចុងឆ្នាំ២០២៣កន្លងទៅតាមកិច្ចព្រមព្រៀងខែសីហា ដែលប្រទេសនេះទិញអង្ករចំនួន ១២៥ ០០០តោនពីកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ