ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅចំពោះអាជីវករលក់លើផ្លូវចូល ផ្សារអូរដឹម
ក្រោយពីចុះណែនាំជាច្រើនលើកច្រើនសា ឃើញថា អាជីវករមួយចំនួន នៅតែរំលោភចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្ដាប់ធ្នាប់ លើផ្លូវបេតុងចូលផ្សារអូដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ទើប នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី ៣ ប្រើវិធានការក្តៅចំពោះអាជីវករដែលមិនស្ដាប់ការណែនាំ យកសម្ភារៈមករក្សាទុកនៅសាលាខណ្ឌ ដើម្បីឲ្យម្ចាស់មកធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ដូររំលោភចិញ្ចើមផ្លូវតទៅទៀត។

អាជ្ញាធរបានឲ្យដឹងថា ទីតាំងខាងលើ អាជ្ញាធរបានចុះធ្វើការណែនាំឲ្យដាក់សម្ភារៈលក់ដូរឲ្យបានត្រឹមត្រូវ រក្សាចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង ជាច្រើនលើកច្រើនសាមកហើយ។ ក្នុងនោះ អាជីវករមួយចំនួនក៏ស្តាប់ការណែនាំរបស់អាជ្ញាធរ តែមួយចំនួនទៀត មិនស្តាប់ នៅតែរំលោភ ដាក់សម្ភារៈលក់ដូរលើចិញ្ចើមផ្លូវ បង្កផលប៉ះពាល់ផ្លូវសាធារណៈ គ្មានសណ្ដាប់ធ្នាប់ ស្ទះចរាចរណ៍ បាត់បង់ចំណែកផ្លូវថ្មើរជើង ទើប នៅព្រឹកថ្ងៃទី ១៣ មករា នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំក្រុមការងារចុះប្រើវិធានការក្តៅ ចាប់យកសម្ភារទៅរក្សាទុកនៅសាលាខណ្ឌ ឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ដូរលើចិញ្ចើមផ្លូវសាធារណៈតទៅទៀត ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ល្អ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីវករទាំងអស់ក្នុងមូលដ្ឋាន កុំដាក់តាំងលក់ទំនិញ ឬ សម្ភារៈផ្សេងៗ លើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីទុកលទ្ធភាពសម្រាប់យានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ និង សម្រាប់ថ្មើរជើងរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?