Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចនៅហ្វីលីពីនក្នុងខែកុម្ភៈខាងមុខ

បានផុស

នៅ

ក្រសួងការបរទេសបានបើកកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី១៣ ខែមករា ស្ដីពី ការត្រៀមសម្រាប់ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋហ្វីលីពីន នៅខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។

កិច្ចប្រជុំនេះដឹកនាំដោយនាយករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន នៅទីស្ដីការក្រសួងការបរទេស។ សម្រាប់ព័ត៌មានលំអិត និងសេចក្ដីប្រកាសព័ត៌មាននៃដំណើរទស្សនកិច្ចនេះនៅមិនទាន់គេបង្ហើបឱ្យដឹងនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលអាណត្តិទី៧ បានកំណត់យកភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងមួយ។ ក្នុងឆ្នាំ២០២៤កន្លងទៅសម្ដេចធិបតីធ្វើដំណើរទស្សនកិច្ចនៅប្រទេសចំនួន៨ ក្នុងនោះប្រទេសនៅតំបន់អាស៊ីអាស៊ានច្រើនជាងគេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម