Connect with us

ព័ត៌មានជាតិ

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

បានផុស

នៅ

អភិបាល​ខេត្តស្ទឹងត្រែង បាន​រៀប​ចំ​សំអាត​បរិស្ថាន និង​ដាំ​កូន​ឈើ ផ្កា នៅ​ដំណាក់ស្តេច នៃតំបន់ខាងក្រៅព្រះរាជដំណាក់ ដើម្បី​ប្រែ​ក្លាយ​ទីតាំង​នេះ ទៅ​ជា​កន្លែង​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សាស្វែងយល់ និងកត់ត្រាទុក ពីស្នាព្រះហស្ថរបស់សម្ដេចតា សម្ដេច​តា​ទួត​នៃ​យើង ដែលបានបន្សល់ទុកនៅខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សកម្មភាព ដាំ​ដើម​ឈើ និងផ្កា នៅទីតាំងជុំវិញព្រះរាជដំណាក់ស្ដេច ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា រដ្ឋបាល​ខេត្ត​ឱ្យ​មន្ទីរជំនាញ ស្រាវជ្រាវ  ពី​ប្រវត្តិ​នៃ​ការ​កកើត​ព្រះរាជ​ដំណាក់ស្ដេច ដែល​ជា​ស្នាព្រះហស្ថ  របស់សម្ដេចតា សម្ដេចតាទួត  យកមកចារនៅលើ ថ្មម៉ាបប៉ែកក្លោងទ្វារខាងក្រៅ ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានកត់ត្រា ចំណាំទុកជាប្រវត្តិសាស្ត្រ ព្រោះនេះជាសមិទ្ធផលដ៏មានតម្លៃ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផ្នែកវប្បធម៌ និងឱ្យភ្ញៀវទេសចរបានមកឃើញ និងបានស្គាល់ពីប្រវត្តិសាស្ត្រ និងស្នាដៃដូនតាយើងផង។

លោក​មាន​ប្រសាសន៍​បន្ត​ថា ចំណែក​ផ្នែកខាងក្នុង យើងពុំមានសិទ្ធិក្នុងការរៀបចំ នៅក្នុងតំបន់ទីតាំង​នោះ​ទេ​ ព្រោះ​នេះ​ជា​ការ​គ្រប់គ្រង​របស់​ព្រះបរមរាជវាំង​តែ​យើង​អាច​ដាក់ភ្លើង​បំភ្លឺ​ឱ្យ​មាន​សោភណភាពបាន តាម​ការ​អនុញ្ញាត​ឱ្យរៀបចំពីព្រះបរមរាជវាំង។

លោក​មានប្រសាសន៍បន្ត​ទៀត​ថា ទី​តាំង​តំបន់​ខាងក្រៅ​របង រដ្ឋបាលខេត្ត ឱ្យ​សាលា​ក្រុង រៀបចំ​ឱ្យ​មានសោភ័ណភាពស្អាត តាម​រយៈ​ការ​ដាំ​ដើម​ឈើ និង​ផ្កា ដូច​ជាដើមជើងគោ ដើមលឿងរាជ ដើមក្ងោកជាដើម និង​រៀប​ចំ​ជា​ទីតាំង​ថ្មើរ​ជើង​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​ទេសចរណ៍ដើរកម្សាន្តព័ទ្ធជុំវិញព្រះរាជដំណាក់​នេះ មាន​បង្គុយ​កម្សាន្តសម្រាប់ពេលរាត្រីផងដែរ។

លោក ម៉េង តិចសែ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងត្រែង បាន​គាំទ្រ​ផែន​ការ​អភិវឌ្ឍ​របស់លោក​អភិបាលខេត្ត ព្រោះបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចង់ឃើញការរៀបចំខេត្តឱ្យមានសោភណភាពស្អាតទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តបានច្រើន។

លោក​បន្ត​ថា នេះ​ជា​ទេសចរណ៍ផ្នែកវប្បធម៌ ដោយសារ​ទីតាំង​នេះ​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ជា​ស្នាព្រះហស្ថរបស់សម្តេចតា សម្តេចតាទួតនៃយើង  មិនអាចបំភ្លេចបានទេ ហើយបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយ និងស្វែងយល់អំពីប្រវត្តិនៃការកកើត ព្រះរាជដំណាក់នេះ។

សូម​បញ្ជាក់​ថា នៅខេត្តស្ទឹងត្រែង សម្ដេចតា សម្ដេចតាទួត​បាន​បន្សល់ទុកនូវទីតាំងប្រវត្តិសាស្រ្តចំនួន៤កន្លែង ដូចជាព្រះរាជដំណាក់ស្តេច ស្តូប​អនុស្សាវរិយ៍​បុរី​អូរស្វាយសែនជ័យ-សាលាព្រះបូជនីយកិច្ច -និងសាលាសម្តេចឪ សម្តេចម៉ែជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម