ព័ត៌មានជាតិ
រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់
ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ គិតពីឆ្នាំ ២០១៦ រហូតមកដល់ ឆ្នាំ ២០២៤ ការងារសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅទូទាំងខេត្តពោធិ៍សាត់បានសម្រេចការសាងសង់ផ្ទះចំនួន ៩៤២ខ្នង ដែលបានផ្តល់ជូនអតីតយុទ្ធជន។ នេះបើតាមរបាយការណ៍របស់អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា ក្នុងឱកាសអញ្ជើញចូលរួម សម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

លោក ខូយ រីដា បញ្ជាក់ថា៖« ក្នុងចំណោមផ្ទះជាង ៩០០ ខ្នងនោះ ផ្ទះចំនួន ៦២៨ ខ្នង ត្រូវបានសាងសង់នៅ ភូមិ
ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង សម្រាប់ផ្តល់ជូនបងប្អូនអតីតយុវជន គ្មានដី ផ្ទះ ដែលធ្លាប់រស់នៅលើដីសាធារណៈ»។
គួររំឭកថា ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវបានបង្កើតឡើងសម្រាប់អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ផ្ទះដែលបានសងសង់ជូននេះ មានថែមដំបូលខាងក្រោយ អណ្តូងទឹក និងបន្ទប់ទឹក ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃ ២២ខែវិច្ឆិកា ឆ្នាំ ២០២១ និងប្រគល់ចុងក្រោយថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២។


បច្ចុប្បន្ន រាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តកិច្ចការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើជូននូវសេវាសាធារណៈរួមមានសាងសង់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងដាក់បង្គោលសូឡា ជាដើម។
លោក ខូយ រីដា បានថ្លែងថា៖«អាជ្ញាធរបានរៀបចំតំបន់អភិវឌ្ឍនេះក្លាយជាភូមិគំរូសម្រាប់អតីតយុទ្ធជន ឱ្យតាមបណ្តាលខេត្តដែលមានដីសម្បទានសង្គមកិច្ច ធ្វើការដកពិសោធន៍ និងយកជាគំរូតាម ។ទោះបីជាបច្ចុប្បន្នរដ្ឋបាលខេត្តពិនិត្យឃើញថា ពួកគាត់មួយចំនួនបានស្នាក់នៅអចិន្រ្តៃយ៍ និងមួយចំនួនតូចរស់នៅមិនជាប់លាប់ ដោយសារផ្លូវនៅក្នុងភូមិមិនទាន់ល្អ និងដោយសារគ្រួសារអតីតយុទ្ធជនភាគច្រើនជាជនចាស់ជរា និងមានជម្ងឺប្រចាំកាយត្រូវការរស់នៅជិតកូនចៅ ដែលរស់នៅឆ្ងាយពីតំបន់នេះ»។ តែយ៉ាងណាមិញ លោកថា អាជ្ញាធរខេត្តនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍភូមិទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ថ្នល់ និងមន្ទីរពេទ្យជាដើម។
បច្ចុប្បន្ន អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់សរុប ៥៥០៨ នាក់ និងមានជនពិការ ១៦៧៥នាក់ និវត្តន៍ជន ១៤៩៤ នាក់ ជនបាត់បងវិសមត្ថភាពការងារ ៥៦នាក់ គ្រួសារពលី ១៣២៤ នាក់ និងគ្រួសារមរណៈចំនួន ១៥៤ នាក់។
បើតាមអភិបាលខេត្តពោធិ៍សាត់ អតីយុទ្ធជន ៣២៧គ្រួសារ បន្ថែមទៀត បានដាក់ពាក្យស្នើសុំដី និងផ្ទះ ក្នុងទំហំ ផ្ទះទំហំ ៧ គុណ ៥ម៉ែត្រ សម្រាប់ការរស់នៅ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


