ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់ផ្សារដេប៉ូទី ១ ស្នើ អាជ្ញាធរ ជួសជុលជង្ហុកផ្លូវ ២៣៧ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
ប្រជាពលរដ្ឋសង្កាត់ផ្សារដេប៉ូទី ១ ស្នើសុំអាជ្ញាធរ សូមមេត្តាជួយជួសជុល និងពិនិត្យមើលកំណាត់ផ្លូវ ២៣៧ ដែលកំពុងកើតមានជង្ហុកជាបណ្ដើរៗ ដោយជង្ហុកទាំងនេះ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ជាក់ស្ដែងទីតាំងជង្ហុកនេះស្ថិតតាមបណ្ដោយផ្លូវលេខ ២៣៧ កែងផ្លូវទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក លី លីម និង អ្នកស្រី ណែត បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងដូចគ្នាថា កំណាត់ផ្លូវខាងលើនេះ កាលពីមុនមិនមានការខូចខាតនោះទេ។ ក្រោយផុតរដូវភ្លៀង ផ្លូវនេះ ចាប់ផ្ដើមខូចបន្តិចម្ដងៗ យូរៗ ទៅ កើតជាជង្ហុកបន្តិចម្ដងៗ មិនឃើញមានអាជ្ញាធរចុះធ្វើការពិនិត្យ ឬក៏ជួសជុលនោះទេ ដោយជង្ហុកទាំងនេះ តែងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរមើលមិនឃើញ ជាពិសេសនៅពេលយប់។

ពាក់ព័ន្ធបញ្ហាផ្លូវខាងលើនេះ អ្នកស្រី ណែត បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយចុះពិនិត្យមើល ឬក៏ជួសជុលឡើងវិញផង ដើម្បីការពារកុំឲ្យមានប្រជាពលរដ្ឋគ្រោះថ្នាក់ដោយសារជង្ហុកនេះបន្តទៀត។

ដោយឡែក លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី ១ ក៏បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ឲ្យដឹងដែរថា ចំពោះបញ្ហានេះ លោកស្រី បានរាយការណ៍ទៅកាន់សាលាខណ្ឌរួចរាល់ហើយ ដោយនៅពេលនេះ រដ្ឋបាលសង្កាត់ កំពុងជួសជុលផ្លូវខូចៗ នៅផ្លូវផ្សេងទៀត។ ទោះបីជាយ៉ាងណា លោកស្រី នឹងចាត់មន្ត្រីនៅសាលាសង្កាត់ ចុះទៅជួសជុលជាបន្ទាន់ ដើម្បីការពារគ្រោះថ្នាក់ណាមួយកើតឡើង៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


