ព័ត៌មានជាតិ
២០២៤ កម្ពុជា បញ្ជូនពលករទៅធ្វើការនៅថៃ ជាង ៣ ម៉ឺននាក់ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ
នៅឆ្នាំ ២០២៤ កន្លងទៅ ថ្មីៗ នេះ កម្ពុជា បានបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ប្រមាណជាង ៣ ម៉ឺននាក់ ដែលធ្វើឱ្យពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ កើនឡើងដល់ជិត ១ លាន ៣ សែននាក់ ដែលបានជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ កុម្ភៈ នេះថា ក្នុងឆ្នាំ ២០២៤ មានពលករខ្មែរចេញទៅធ្វើការនៅប្រទេសថៃ ចំនួន ៣០ ៥៩០ នាក់ ក្នុងនោះ ស្រី ១៣ ៤៣០ នាក់។ ប៉ុន្តែបើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអារហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានជាង ១ លាន ៣ សែននាក់ ស្រីជាង ៥៥ ម៉ឺននាក់ ក្នុងនោះរួមមាន ប្រទេសថៃជិត ១ លាន ៣ សែននាក់ សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ប្រទេសជប៉ុន មានចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ប្រទេសសិង្ហបុរី មានចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ តំបន់រដ្ឋបាលពិសេសហុងកុង មានចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត មានចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ដោយពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជាង ២,៩ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


