ព័ត៌មានជាតិ
បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត
តាមរយៈការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅតាមគ្រឹះស្ថានអប់រំនានា សិស្ស និស្សិត និងយុវជន មើលឃើញថា គឺជាការបង្ខិតឱកាសការងារ ពិភពការងារសំបូរបែប និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកកាន់តែជិតសាធារណជន ជាពិសេសយុវជន។

កញ្ញា សាក់ ទិវា និស្សិតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា បន្ទាប់ពីកញ្ញាបានចូលទៅដាក់ពាក្យប្រើប្រាស់ សេវាស្វែងរកការងារធ្វើតាមរយៈ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងរួចមក ឃើញថា គឺមានភាពងាយស្រួល និងលឿនរហ័ស ដោយចំណាយពេលរង់ចាំប្រតិបត្តិការតែបន្តិចប៉ុណ្ណោះ។ កញ្ញាបន្តថា បន្ថែមពីភាពងាយស្រួលក្នុងការប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័តនេះ យើងក៏អាចទាញយកតាមរយៈ QR Code ដែលនៅជាប់នឹងតួបញ្ជរ ដើម្បីយកមកប្រើប្រាស់តាមរយៈទូរសព្ទដៃបានយ៉ាងងាយស្រួលបំផុតផងដែរ។

និស្សិតមួយរូបទៀតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា កញ្ញា រិន ជីញម៉ី ក៏បានលើកឡើងដែរថា កញ្ញាពិតជាសប្បាយចិត្ត និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាខ្លាំងដែលបានផ្ដួចផ្ដើមបង្កើតឲ្យមានបញ្ជរសេវាសាធារណៈចល័តនេះឡើង ដើម្បីផ្ដល់ផលប្រយោជន៍ពលរដ្ឋគ្រប់រូប ពិសេសសម្រាប់រូបកញ្ញាផ្ទាល់ ក៏ដូចជាសិស្សនិស្សិតដទៃទៀតនៅតាមគ្រឹះស្ថានអប់រំ ទទួលបាននូវភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ពិសេសគឺអាចចុះឈ្មោះសិក្សាជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀតផង និងនៅមានសេវាសាធារណៈជាច្រើនទៀត ដែលសុទ្ធសឹងតែជាព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា។

ទន្ទឹមនេះ លោក ណូច សុវិចារ ប្រធានមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រឹះស្ថានអប់រំមួយដែលទទួលបាន បញ្ជរសេវាសាធារណៈចល័ត ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយនោះ សាកលវិទ្យាល័យបានជំរុញលើកទឹកចិត្តជាពិសេសដល់សិស្សនិស្សិត ដែលមានបំណងស្វែងរកការងារធ្វើ មិនថាទាំងក្នុង និងក្រៅប្រទេស អាចប្រើប្រាស់សេវានេះឱ្យបានទូលំទូលាយតាមរយៈបញ្ជរសេវាសាធារណៈចល័ត ឬតាមរយៈ QR Code។ ពោលគឺសាធារណជនគ្រប់គ្នានឹងទទួលបាននូវការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានមុខងារសំខាន់ចំនួន ១០ ដែលមានដូចជា៖
១- សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
២- សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
៣- សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
៦- សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
៧- បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card)
៨- ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង (Work Permit For Young Worker)
៩- សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
១០. សេវាផ្សេងៗ (Other Services) រួមមាន សេវាពេទ្យការងារ សេវាចុះបញ្ជិកាគ្រឹះស្ថាន បណ្តុះបណ្តាល សេវាហត្ថពលកម្មបរទេស ស្វ័យប្រកាសអធិការកិច្ចការងារ ប្រអប់សំណូមពរ និងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានជាតិ៧ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»


