Connect with us

ព័ត៌មានជាតិ

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

បានផុស

នៅ

កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ រថយន្តដឹកស្រាបៀរក្រុមហ៊ុនកម្ពុជា និងរថយន្តស៊ាំយ៉ុង បានបុកគ្នា នៅលើបណ្ដោយផ្លូវវាងក្រុងលេខ ១១០ ខាងលិចមន្ទីរពេទ្យភ្នែកខេត្ត ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ និងរបួសស្រាល៤នាក់ ​និងខ្ទាតចេញប្រេងឆាដែលគ្មានម៉ាកយីហោត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង និងពីជើងទៅត្បូង ដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏ប៉ះចំពីមុខជាមួយ រថយន្តសាំយ៉ុងទឹកប្រេងឆាចំនួន២០០កាន ធ្វើដំណើរទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតមកប៉ះជាមួយឡានដឹកទំនិញស្រាបៀកម្ពុជា ខ្ទាតចេញប្រេងឆាពាសពេញផ្លូវ។

ប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បង្ហេីបថា​ ប្រេងឆាទាំងអស់ដែលដឹកឆ្លងតាមខេត្តតាកែវដោយគ្មានម៉ាកយីហោទាំងនេះ​ នឹងត្រូវដឹកទៅដាក់ក្នុងឃ្លាំងនៅរាជធានីភ្នំពេញ​ នឹងបន្តច្រកចូលក្នុងដប​ ដែលមានស្លាកយីហោ​ក្រុមហ៊ុនត្រឹមត្រូវ​ ទេីបបន្តដាក់លក់ចែកចាយលេីទីផ្សារ។

ពលរដ្ឋដែលឃើញហេតុការណ៍នៅនឹងកន្លែង បង្ហាញក្ដីព្រួយបារម្ភចំពោះសុខភាពអ្នកប្រើប្រាស់ប្រេងឆាដែលច្រកក្នុងកានគ្មានស្លាកយីហោក្រុមហ៊ុនផលិត​ នឹងឈ្មោះផលិតផលត្រឹមត្រូវ  ដឹកតាមរថយន្តសាំយ៉ុងឆ្លងកាត់ខេត្តតាកែវ​ ទិសដៅចូលរាជធានីភ្នំពេញ។ ពលរដ្ឋ បានដាក់ក្ដីសង្ស័យថា ប្រេងឆាដែលច្រកក្នុងកាន គ្មានម៉ាកយីហោរត្រឹមត្រូវបែបនេះ ជាផលិតផលនាំចូលដោយខុសច្បាប់​ នឹងអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅចម្អិនម្ហូបអាហារ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក្រុងដូនកែវបានចុះដល់កន្លែងហេតុ វាស់វែងកសាងសំណុំរឿងតាមនីតិវិធី៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ

ព័ត៌មានជាតិ៤២ នាទីutes មុន

ស្នងការរាជធានីភ្នំពេញ ផ្ដល់រង្វាន់ដល់នគរបាលខណ្ឌបឹងកេងកង ក្រោយឃាត់ខ្លួនជនសង្ស័យ ៧នាក់ ឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

នយោបាយ៥ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម