ព័ត៌មានជាតិ
តើរោងចក្រ-សហគ្រាស ត្រូវអនុវត្ត ឬរៀបចំខ្លួនដូចម្ដេចខ្លះ ដើម្បីទទួលបាន ពានរង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»?
ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាពានរង្វាន់ថ្នាក់ជាតិ ផ្តល់ជូនជាលើកដំបូងនៅឆ្នាំ ២០២៥ ដែលពាននេះត្រូវបានបែងចែកជា ៣ កម្រិត គឺ ពានមាស ពានប្រាក់ និងពានសំរឹទ្ធ ហើយសហគ្រាសជ័យលាភី ត្រូវប្រកាសជាផ្លូវការក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមអធិបតី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

តើរោងចក្រ-សហគ្រាស ត្រូវអនុវត្ត ឬរៀបចំខ្លួនដូចម្ដេចខ្លះ ដើម្បីទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»?

តាមរយៈស្មារតីកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មការវាយតម្លៃការជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានឱ្យដឹងថា ដើម្បីទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» រោងចក្រ-សហគ្រាស ត្រូវបំពេញគ្រប់លក្ខខណ្ឌវិនិច្ឆ័យ នៃអនុលោមភាពចំនួន ៨ រួមមាន ៖ ១.អនុលោមភាព នៃលក្ខខណ្ឌការងារ , ២.អនុលោមភាព នៃការប្រើប្រាស់កម្មករ-និយោជិតវ័យក្មេង , ៣.អនុលោមភាព នៃទំនាក់ទំនងវិជ្ជាជីវៈ , ៤.អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារ , ៥.អនុលោមភាព នៃរបបសន្តិសុខសង្គម , ៦.អនុលោមភាព នៃការប្រើប្រាស់កម្មករ-និយោជិតជាជនពិការ , ៧.អនុលោមភាព នៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង ៨.អនុលោមភាព នៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា បើសិនជាក្រុមហ៊ុន រោងចក្រ សហគ្រាស នីមួយៗ ធ្វើបានតាមអនុលោមភាពទាំង ៨ នេះ ហើយទទួលបានពានរង្វាន់ គឺជារឿងល្អក្រៃលែង។ មិនតែប៉ុណ្ណោះ រោងចក្រ-សហគ្រាសមួយចំនួនទៀត អាចនឹងយកតម្រាប់តាម ទោះបីមិនទទួលបានពានរង្វាន់ក៏ដោយ។ លោកបន្តថា នេះជាមធ្យោបាយល្អមួយដែលតម្រូវនូវលក្ខខណ្ឌការងារល្អ ធ្វើឱ្យអ្នកបញ្ជាទិញជឿទុកចិត្ត។

លោកបញ្ជាក់ថា «អ្នកបញ្ជាទិញគេជឿទុកចិត្តទៅលើអ្វីដែលម្ចាស់រោងចក្រសហគ្រាសបានអនុវត្តនូវអនុលោមទាំងអស់នេះ ដែលធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរ រោងចក្រកាន់តែល្អ មិនមានការប្រើប្រាស់ក្មេងមិនគ្រប់អាយុអីផ្សេងៗ។ អ្វីដែលជាអនុលោម ជាអនុសាសន៍នូវលក្ខខណ្ឌទាំង ៨ នេះ គឺជារឿងដែលខ្ញុំសាទរត្រេកអរបំផុត»។
ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងថា អនុលោមទាំង ៨ ចំណុចនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះកម្មករ-និយោជិត ក៏ដូចជាការពារអ្នកវិនិយោគឱ្យស្របតាមក្រមសីលធម៌ដែលអ្នកបញ្ជាទិញចង់បាន។

លោកថ្លែងថា «នៅពេលដែលអ្នកបញ្ជាទិញ ក៏ដូចជាអង្គការ ILO ចុះទៅជួបនឹងរោងចក្រ ជួបនឹងកម្មករ-និយោជិត គឺតែងតែបានកំណត់នូវលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យរោងចក្រអនុវត្ត ពេលនេះយើងមើលឃើញជាក់ស្ដែង នៅពេលដែលរោងចក្រអនុវត្តតាមអនុលោមទាំង ៨ នេះ វាស្របទៅនឹងគំនិត និងការចង់បានរបស់អ្នកបញ្ជាទិញ»។
ចំណែក លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានបង្ហាញពីការពេញចិត្តចំពោះអនុលោមទាំង ៨ នេះ ព្រោះនៅពេលដែលក្រុមហ៊ុនអនុវត្តបាន នឹងអាចទទួលបានពានរង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។ មិនតែប៉ុណ្ណោះ អនុលោមទាំង ៨ នេះ នឹងធ្វើឱ្យអ្នកបញ្ជាទិញកាន់តែមានទំនុកចិត្តខ្ពស់ និងបញ្ជាទិញកាន់តែច្រើន។

លោកថ្លែងថា «ចំណុចទាំង ៨ នេះ គឺជាចំណុចស្នូល ចំណុចល្អ និងសំខាន់ ដែលប្រជាពលរដ្ឋកម្ពុជាគាត់ទទួលបាន ហើយអ្វីដែលក្រសួងការងារគិតគូរនេះ គឺគិតគូរពីសុខទុក្ខ សុវត្ថិភាព បងប្អូនកម្មករ-និយោជិតនៅទូទាំងប្រទេស ដើម្បីទទួលបានលក្ខខណ្ឌការងារកាន់តែល្អ ឈានទៅរកការអភិវឌ្ឍ និងជាប្រទេសជឿនលឿនក្នុងឆ្នាំ ២០២៥ ផងដែរ»។
សូមបញ្ជាក់ថា សហគ្រាសដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នឹងត្រូវទទួលបានការលើកទឹកចិត្តដូចជា ៖ ពានរង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលមាន ៣ កម្រិត , វិញ្ញាបនបត្រ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» , ការលើកលែង ការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ ស្របតាមកម្រិត នៃពានរង្វាន់ទទួលបាន៕

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៧ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន