ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែងដាស់ស្មារតី ប្រជាពលរដ្ឋឱ្យនាំគ្នារើសសំរាមដាក់ក្នុងធុងសំរាម ដើម្បីរួមចំណែកធ្វើឱ្យទីក្រុងស្អាត
អភិបាលខេត្តស្ទឹងត្រែង ដាស់ស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យផ្លាស់ប្តូរឥរិយាបថពីការចោលសំរាម មកប្រទះឃើញសំរាម ត្រូវរើសដាក់ក្នុងធុងសំរាម ដើម្បីធ្វើឱ្យទីក្រុងស្អាត ទាញយកប្រជាប្រិយ៍ភាពសម្រាប់ប្រកួតប្រជែង យកជ័យលាគី ពានរង្វន់ផ្ការំដួលឱ្យបាន២ទងនៅឆ្នាំ២០២៥។

ក្នុងឱកាសប្រារព្ធពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ នៅទីតាំងរង្វង់មូលព្រះភិរុណ មាត់ទន្លេ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖យើងទាំងអស់គ្នាមិនអាចឃើញសំរាមហើយ ដើរវាង ឬរម្លងនោះទេ ត្រូវព្យាយាមនាំគ្នារើសដាក់ក្នុងធុងសំរាម ដើម្បីសម្អាតបរិស្ថានទីក្រុងយើងតាមរយៈការរើសសំរាមឱ្យស្អាត។

លោកមានប្រសាសន៍បន្តថា នេះជាការផ្លាស់ប្តូរផ្នត់គំនិតដោយចាត់ទុកសំរាមជាសត្រូវរបស់យើង ហើយនាំគ្នាធ្វើឱ្យភូមិដ្ឋាន ទីសាធារណៈ មានសោភ័ណភាព ការរស់នៅមានសុខភាពល្អ ដើម្បីខេត្តស្ទឹងត្រែងទទួលបានជ័យលាភីផ្ការំដួល២ទងនៅឆ្នាំ២០២៥ យើងមិនហ៊ានរំពឹងរហូតទៅដល់រំដួល៣ទងនោះទេ ឆ្នាំមុនយើងបានមួយទងឥឡូវ ឆ្នាំនេះចាំយើងធ្វើសួនតេជោសន្តិភាពហើយ សួនបរវធិបតីហើយ យើងមានចំណតរថយន្តហើយ យើង សប្បាយចិត្តណាស់ធ្វើចំណតរថយន្តមិនទាន់បានប្រកាស ដាក់ឲ្យប្រើស្រួលបួលផង ឃើញបងប្អូនយើងចូលទៅសំចតហើយ យ៉ាងនេះហើយ គឺចាប់ចេញពីការយល់ដឹងរបស់ខ្លួនយើងទាំងអស់គ្នា។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានគាំទ្រស្មារតីភ្ញាក់រឮកនេះ ព្រោះភាពស្អាតផ្តើមចេញពីយើងទាំងអស់គ្នាមិនមែនចាំតែថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាំគ្នាចុះដើររើសសំរាម និងសម្អាតបរិស្ថាននោះទេ។
លោកបន្តថា តាមគណៈកម្មាធិការប្រកួតប្រជែងទីក្រុងស្អាត បានកំណត់លើ លក្ខណវិនិច្ឆ័យ មានពិន្ទុចាប់ពី៩០ទៅ១២០ទទួលបានស្លាកសញ្ញាផ្ការំដួល៣ទង-ពិន្ទុចាប់ពី៧២ទៅ៨៩ទទួលបានស្លាកសញ្ញាផ្ការំដួល២ទង-ពិន្ទុចាប់ពី៤៨ទៅ៧១ទទួលបានស្លាកសញ្ញាផ្ការំដួល១ទង។

លោក យេន រុន អនុប្រធានមន្ទីរបរិស្ដានខេត្តបានបញ្ជាក់ថា នេះជាលក្ខណៈសំខាន់ដែលប្រជាពលរដ្ឋយើងត្រូវប្រឹងប្រែងធ្វើឱ្យបាន ដើម្បីខេត្តយើងមានកិត្តិយស ដែលផ្តើមចេញពីការយល់ដឹងរបស់យើងទាំងអស់គ្នា ដូច្នេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តារៀបចំទុកដាក់ វេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ ព្រោះយើងមានទីលានចាក់សំរាម តាមលក្ខណៈបច្ចេកទេសហើយ អញ្ចឹងសូមកុំឲ្យដុត និងកុំបោះចោលពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងសណ្ដាប់ធ្នាប់សារធារណៈ។
សូមបញ្ជាក់ថា ដើម្បីសម្រេចលទ្ធផលទទួលស្លាកសញ្ញាផ្ការំដួល ខេត្តត្រូវមានលទ្ធផលល្អទៅលើសូចនាករលម្លិតចំនួន៤១ និង១១៣លក្ខណៈវិនិច្ឆ័យ ដូចជា
-ការគ្រប់គ្រងបរិស្ថាន
– ការគ្រប់គ្រងកាកសំណល់
-ភាពស្អាត
-ខ្សែក្រវ៉ាត់បៃតង
-ការបញ្ជ្រាបការយល់ដឹង
-សុវត្ថិភាពសុខភាពសាធារណៈ
-ហេដ្ឋារចនាសម្ព័ន្ធ
– និងសម្បទានទេសចរណ៍ជាដើម។ល។ ៕
ដោយ ៖ ហុង វិនជូ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


