ព័ត៌មានជាតិ
ប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ ទៅមើលផ្ទាល់ការថែទាំកូនដំរីឈ្មោះ«លំផាត់» នៅសួនសត្វភ្នំតាម៉ៅ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានដឹកនាំសមាជិកសមាជិកា ដែលជាសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសមាជិកាកិត្តិយស ទូតសុឆន្ទៈ សមាជិកសមាជិកាប្រតិបត្តិនិងក្រុមអ្នកស្ម័គ្រចិត្ត ទៅមើលការថែទាំកូនដំរីឈ្មោះ«លំផាត់» នៅសួនសត្វភ្នំតាម៉ៅ ដើម្បីបង្ហាញនូវក្តីស្រឡាញ់ចំពោះសត្វព្រៃ និងការចូលរួមការពារថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ និងការនាំយកនូវថវិកាដើម្បីចូលរួមទ្រទ្រង់លើការទិញចំណីជាពិសេសទឹកដោះគោបំបៅកូនដំរីនេះ។


កូនដំរីតូចអាយុប្រមាណ ៥ ខែដែលបែកពីមេរបស់វា ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ហើយត្រូវបានជួយសង្រ្គោះនេះ ត្រូវបានដឹកយក ទៅ ព្យាបាល របួស និងមើល ថែបន្ត នៅមជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំ តាម៉ៅខេត្តតាកែវ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ កូនដំរីកម្សត់នេះទទួលបានឈ្មោះថ្មីថា « សំណាង លំផាត់»។ វាត្រូវបានបញ្ជូនដល់មជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំតាម៉ៅ នៅខេត្តតាកែវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
កូនដំរីព្រៃ”សំណាង លំផាត់”មានអាយុ ប្រមាណ ៥ខែ ត្រូវបានជួយសង្គ្រោះ ដោយមន្ត្រីឧទ្យានុរក្ស និងក្រុមការងារ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA)នៅឯស្រុកកោះញែក កាលពីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់។
សមាជិកសមាជិកាសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានបង្ហាញសេចក្តីរីករាយដែលបានឃើញកូនដំរីតូច «លំផាត់» មានសុខភាពល្អ និងស្នាមរបួសជើងជាប់អន្ទាក់នោះបានជាសះស្បើយប្រមាណ ៩០%ហើយ ក្រោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយក្រុមអ្នកថែរក្សាសត្វព្រៃ។

លោក នេត្រ ភក្ត្រា ត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំធ្វើ«យុទ្ធនាការអន្ទាក់សូន្យ» កាលពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងផ្តល់ចំណេះដឹងពីផលប៉ះពាល់ដោយសារអន្ទាក់ បានបន្តអំពាវនាវដល់សាធារណជនចូលរួមទប់ស្កាត់អន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពមនុស្ស និងសត្វព្រៃ។
លោកបានថ្លែងថា«អន្ទាក់ជាឃាតកលាក់មុខ ដែលបានសម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ និងខ្លះបានធ្វើឱ្យសត្វព្រៃពិការចំពោះសត្វខ្លះដែលអាចរួចពីអន្ទាក់»។ លោកបានបង្ហាញសេចក្តីរីករាយពេលបានឃើញសត្វដំរី«លំផាត់»ត្រូវបានជួយសង្គ្រោះ និងបានទាញសមានចិត្តពីប្រជាពលរដ្ឋ ហើយបានធ្វើឱ្យឃើញកាន់តែច្បាស់ពីគ្រោះថ្នាក់ដោយសារអន្ទាក់គ្រប់ប្រភេទដែលចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សុវត្ថិភាពដល់សត្វព្រៃ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


