ព័ត៌មានជាតិ
ក្រសួងកំពុងស្រាវជ្រាវករណីចម្រៀង AI ខ្លឹមសារអាសអាភាស ខណៈសាធារណជនស្នើឱ្យមានចំណាត់ការបន្ទាន់
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈសារពីទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវដើម្បីចាត់វិធានការលើករណីគណនីបណ្តាញទំនាក់ទំនងសង្គមមួយឈ្មោះ BLUE PRINT បានបង្ហោះបទចម្រៀងបង្កើតដោយ AI មានខ្លឹមសារអាសអាភាស និងត្រូវបានចែករំលែកលើបណ្តាញសង្គមព្រោងព្រាត។
ជុំវិញប្រតិកម្មនេះ សាធារណជនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងស្នើឱ្យមានចំណាត់ការបន្ទាន់ផងដែរលើរឿងនេះ ព្រោះបារម្ភពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ។

យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា តាមការស្រាវជ្រាវបឋម បទចម្រៀងនេះមានសង្ស័យថាបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ដែលអាចបង្កើតបទចម្រៀងថ្មីៗក្នុងរយៈពេលខ្លី ប៉ុន្តែខ្លឹមសារមានលក្ខណៈអាសអាភាស និងមិនសមរម្យ។
ហេតុនេះ លោកអំពាវនាវឱ្យសាធារណជនកុំចែករំលែកបទចម្រៀងនេះ និងចូលរួមទប់ស្កាត់ការចែករំលែកខ្លឹមសារដេលប្រាសចាកក្របសីលធម៌ និងមានលក្ខណៈចំអេះចំអាស អាសអាភាស និងថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សាធារណជន ក៏ដូចជាអំពាវនាវឱ្យប្រើប្រាស់បណ្តាញសង្គមដោយមានការពិចារណា និងច្បាប់ប្រកបដោយទំនួលខុសត្រូវ។

គួរឱ្យដឹងដែរថា blueprint_officail ជាគណនីបណ្តាញសង្គម Tik Tok របស់យុវជនម្នាក់ ដែលនិយមតុបតែងខ្លួនស្រស់ស្អាតសុិចសុី ច្រៀងរាំត្រាប់ style ចម្រៀងលើបណ្តាញសង្គម ខណៈបទចម្រៀងដែលមានខ្លឹមសារមិនសមរម្យនោះ ក៏មានប្រភពចេញពីគណនីយុវជនរូបនោះផងដែរ។ តែយ៉ាងណា គិតព្រឹកថ្ងៃទី១៥ ខែមីនានេះ បទចម្រៀងចំណងជើង “Smell Bad” ដែលមានខ្លឹមសារអាសអាភាសនោះ បានបាត់ពីវេទិកាផ្សព្វផ្សាយលើបណ្តាញសង្គមទៅហើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


