ព័ត៌មានជាតិ
សូរិយាបូរីរីសតនៅលើកោះទ្រង់ រំលេចផ្ទះលំហែបែបបុរាណខ្មែរ ទាក់ចិត្តភ្ញៀវបារាំងស្រលាញ់ធម្មជាតិ
សូរិយា បូរីរីសត គឺជាកន្លែងផ្ទះលំហែបែបបុរាណខ្មែរមួយបែប ដែលលេចធ្លោ នៅលើកោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ ក្នុងក្រុងក្រចេះ ស្ថិតនៅទល់មុខនឹងទីរួមខេត្តក្រចេះ ដែលមានភាពទាក់ទាញ មានសេវាកម្មសំបូរបែប និងគិតគួរខ្ពស់អំពីផាសុខភាពភ្ញៀវ ដែលមកលេងកំសាន្តនិងស្នាក់នៅ។

អ្នកស្រី ក្លេ ខៃ ចិន្តា ម្ចាស់សូរិយាបូរី រីសត និងជាប្រធានសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា បានឲ្យដឹងថា សូរិយា បូរីរីសត ចាប់ផ្តើមឡើងនៅឆ្នាំ២០១១ លើផ្ទៃដីជាង ៣ហិកតា ដោយរីសតនេះ បង្កើតឡើងចេញពីក្តីស្រឡាញ់ចូលចិត្តធម្មជាតិ ចង់ថែរក្សាវប្បធម៌ ទំនៀមទំលាប់ប្រពៃណី សិល្បៈ និងបូកផ្សុំអ្នកស្រីធ្លាប់មានបទពិសោធខាងផ្នែកទេសចរជាង ២០ ឆ្នាំមកហើយ រួមផ្សុំទេសភាពក្បាលកោះទ្រង់ មានដើមឈើធំខ្ពស់ៗ ផ្ដល់ជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃ ស័ក្កសមឥតខ្ទោះទៀតនោះ អ្នកស្រី ក៏សម្រេចចិត្តជ្រើសយកទីតាំង ក្បាលកោះទ្រង់នេះ ធ្វើជារីស៊តតែម្តង។

អ្នកស្រី ក្លេ ខៃ ចិន្តា ម្ចាស់សូរិយាបូរី រីសត
អ្នកស្រី បន្តថា សូរិយា បូរីរីសត គឺជាបណ្ដុំទៅដោយផ្ទះក្បាច់រចនាបថបែបខ្មែរបុរាណជាច្រើនខ្នងផ្ទះ និងមានច្រើនបន្ទប់ រំលេចចេញជារចនាបថប្លែកចម្លែកគូរជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអត្តរជាតិ ជាពិសេស គឺភ្ញៀវបរទេសមកស្នាក់នៅច្រើនតែម្តង។
ចំពោះភ្ញៀវជាតិវិញ ពុំសូវមានអ្នកមកស្នាក់នៅច្រើននោះទេ ប៉ុន្តែមកទស្សនាកំសាន្តច្រើន មកថតរូបទុកជាអនុស្សាវរីយ៍ ដោយសារថា នៅលើកោះទ្រង់នេះ មានតែសូរិយាបូរីរីសត ដែលធ្វើ្វអ្វីៗគិតគួរទៅដល់បរិស្ថាន វប្បធម៌ខ្មែរ ប្រពៃណីខ្មែរ ។
ជាមួយគ្នានោះដែរ អ្នកស្រី បានឲ្យដឹងបន្ថែមថា ភ្ញៀវអន្តរជាតិដែលមកសម្រាកលំហែរកាយឬស្នាក់នៅក្នុង សូរិយាបូរីរីសត គឺមកពីបណ្តាប្រទេសផ្សេងៗជុំវិញពីភពលោក មានដូចជា បារាំង អាល្លឺម៉ង់ បែលហ្សិក អេស្ប៉ាញ អ៊ីតាលី អង់គ្លេស អាមេរិក សិង្ហបុរី វៀតណាម និងថៃ ហើយភ្ញៀវដែលមកស្នាក់នៅច្រើនជាងគេនោះ គឺជាជនជាតិបារាំង។


ភ្ញៀវបរទេសដែលមកទីនេះ ភាគច្រើនមកលំហែរកាយ ដើម្បីសម្រាក់ស្ដាប់សំឡេងសត្វ បក្សីយំ និងបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃកោះទ្រង់ដ៏តូចច្រឡឹងនៅកណ្ដាល ទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះតែម្តង។ ដូច្នេះ សូរិយា បូរីរីសត បានខិតខំប្រឹងប្រែង រៀបចំផ្ដល់សេវាកម្មសំបូរបែបជូនទៅភ្ញៀវ ដោយមានសណ្ឋាគារ មានបន្ទប់ស្នាក់នៅល្អដ៏ ប្រណិតស្រាប់ភ្ញៀវ និងមានភោជនីយដ្ឋាន ដែលបម្រើម្ហូបអាស៊ីនិងម្ហូបអ៊ឺរ៉ុបផងដែរ។ ទន្ទឹមនោះ ក៏មានបម្រើសេវាកម្មដឹកជញ្ជូន ជូនភ្ញៀវទស្សនាកំសាន្តជុំវិញបរិវេណកោះទ្រង់ តាមរយ កង់ ម៉ូតូ និងរម៉ក់កង់បី រម៉ក់តូចរម៉ក់ធំ រទះសេះ និងរទះគោបែបបុរាណខ្មែរ ជាដើម។


ពេលភ្ញៀវមក សូរិយា បូរីរីសត មានរៀបចំសេវាកម្មប្លែកៗ ខុសគ្នា ហើយក៏ខាងរីសតក៏មានបង្រៀនពីវិធីធ្វើម្ហូបជូនដល់ភ្ញៀវបរទេសផងដេរ។ ក្រៅពីសេវាកម្ម បម្រើជូនភ្ញៀវនៅក្នុងរីសត ក៏នៅមានសេវាកម្មជូនៅភ្ញៀវទៅទស្សនកិច្ច នៅតំបន់អេកូទេសចរ ក្នុងខេត្តនានា ដូចជា ភ្នំសំបុក មើលសត្វផ្សោត ជិះទូកកាយ៉ាកតាមដងទន្លេមេគង្គ ទៅលេងវត្តព្រះវិហាធំសសរ១០០។ ក្នុងនោះដែរ បញ្ហាសុខភាព ក៏ត្រូវបាន សូរិយា បូរីរីសត គិតគូជាពិសេសផងដែរ ដោយអ្នកស្រី បានបញ្ជាក់ថា ចំពោះភ្ញៀវដែលលោកមកទទួល សេវាកម្មនៅសូរិយាបូរីរីសត ទាំងចំណីអាហារ ធ្វើពីបន្លែ ត្រី សាច់ គឺធម្មជាតិគ្មានជាតិគីមី ការចំអិន ការរក្សាទុក មានអនាម័យត្រឹមត្រូវ។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះ សូរិយាបូរីរីសត នៅវរាល់ការចំអិនមុខម្ហូបអាហារជូនភ្ញៀវញ៉ាំ គឺមិនមានប្រើប៊ីចេងឡើយ។ ហើយនៅជុំវិញផ្ទះស្នាក់ បន្ទប់ស្នាក់ ប្រកបទៅដោយផាសុខភាព ជូនភ្ញៀវជាតិ និងបរទេស៕



អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


