Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

បានផុស

នៅ

ត្បូងឃ្មុំ ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីនៃ​អគ្គនាយកដ្ឋាន  TVET ចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET 1.5M សម្រាប់ជំហានទី១ ឆ្នាំ២០២៥ ដើម្បី​ប្រមូល​ព័ត៌មានទាក់ទង​នឹង​ការ​រៀប​ចំ​ដំណើរការ​បណ្តុះបណ្តាល ការប្រឈម និងសំណូមពរ​របស់​គ្រឹះស្ថាន នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​នោះ លោក​អនុរដ្ឋលេខាធិការ បាន​ជួប​សំណេះសំណាល និងប្រជុំពិនិត្យលើលទ្ធផលការងារ និងវឌ្ឍនភាពការងារជាមួយលោកនាយកមជ្ឈមណ្ឌល, នាយករងមជ្ឈមណ្ឌល, ប្រធានផ្នែក, ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូរបស់មជ្ឈមណ្ឌល ផងដែរ។

បន្ទាប់ពីចុះពិនិត្យតាមបន្ទប់បណ្តុះបណ្តាល និងរោងជាងអនុវត្តរួចមក លោក​អនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ(TVET 1.5M) ដូចជា៖

១.បន្តជំរុញយុវជនគោលដៅចុះឈ្មោះចូលរៀនឱ្យបានកាន់តែច្រើនបន្ថែមទៀត

២.បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យឱ្យសម្រេចបានតាមផែនការរបស់ថ្នាក់ដឹកនាំ។

៣. លើកទឹកចិត្តដល់សិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសសិស្សនៅពេលរៀនចប់មានការងារធ្វើដើម្បីលើកស្ទួយជីវភាពគ្រួសារ។

៤.អំពាវនាវដល់សិស្សជួយផ្សព្វផ្សាយបន្តដល់មិត្តភក្តិបងប្អូន ដែលពុំទាន់មានការងារពិតប្រាកដមកចូលរៀនដើម្បីចាប់យកជំនាញមួយពិតប្រាកដដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម