ព័ត៌មានជាតិ
ក្រសួងការងារទទួលបានបណ្តឹងអនាមិកជាង៣៦០ករណី ភាគច្រើនពាក់ព័ន្ធលក្ខខណ្ឌការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នៅក្នុងឆ្នាំ២០២៤ ក្រសួងការងារបានទទួលបណ្តឹងអនាមិកជាង៣៦០ករណី ភាគច្រើនពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ដំណើរការនូវប្រអប់បណ្តឹងអនាមិក សម្រាប់សាធារណជន
កម្មការនិយោជិត និងនិយោជកកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងចម្ងល់ ភាពមិនពេញចិត្ត ការប្តឹង និងសំណូមពរផ្សេងៗ ដែលទាក់ទងនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួងដើម្បីបង្ការការឆបោក ឫការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយដោយអាចដាក់ពាក្យបណ្តឹងអនាមិកបានតាមរយះគេហទំព័រ ឫការភ្ជាប់តាមរយៈស្កេន QR
Code។ ការដាក់ពាក្យបណ្តឹងអនាមិកពុំតម្រូវឲ្យបង្ហាញអត្តសញ្ញាណរបស់ម្ចាស់បណ្តឹងឡើយ។

លោក ហេង សួរ បានបន្តថា បន្ទាប់ពីដាក់ឱ្យដំណើការប្រអប់បណ្ដឹងអនាមិកសម្រាប់ទទួលបណ្ដឹងនានាពីសាធារណជនតាមរយៈគេហទំព័រ https://feedback.mlvt.gov.kh យើងបានទទួលបណ្ដឹងអនាមិកសរុបចំនួន ៣៦៤បណ្ដឹង ក្នុងនោះមានបណ្ដឹងពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ចំនួន ១៥២ករណី,ហត្ថពលកម្មបរទេស ចំនួន ១៣ករណី, ទេសន្តរប្រវេសន៍ការងារចំនួន ៥ករណី,បេឡាជាតិសន្តិសុខសង្គម ចំនួន ៧៩ករណី, និងការផ្ដល់សេវារបស់ក្រសួង ចំនួន
១៩ករណី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


