ព័ត៌មានជាតិ
ក្រសួងការងារ ធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងកាលពីពេលថ្មីៗ នេះថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ក្រសួង បានបន្តលើកកម្ពស់វិធានការគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ពិនិត្យ និងវិភាគមុខងារ រចនាសម្ព័ន្ធឡើងវិញ ស្របតាមវិធានការគន្លឹះក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

ក្នុងនោះបានបែងចែកវេនបំពេញការងារ និងពង្រឹងរបៀបរបបការងារ ដើម្បីបង្កើន និងធានាប្រសិទ្ធភាពការងារ ដោយវេនទី ១ គឺ ចាប់ពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក , ពេលរសៀលចាប់ពីម៉ោង ១២:៣០ នាទីរសៀល ដល់ ម៉ោង ១៦:០០ នាទីរសៀល , វេនទី ២ គឺ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីព្រឹក , ពេលរសៀលចាប់ពីម៉ោង ១៣:០០ នាទីរសៀល ដល់ម៉ោង ១៧:៣០ នាទីរសៀល , វេនយប់ចាប់ពីម៉ោង ១៨:០០ នាទីល្ងាច ដល់ម៉ោង ១:០០ នាទីរំលងអធ្រាត្រ ដែលមានបែងចែកឱ្យវេនធ្វើការពី ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ និង ពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ។
លោករដ្ឋមន្ត្រី បានបន្តថា ជាមួយគ្នានេះដែរ ក្រសួងបានធ្វើឌីជីថលនីយកម្មការគ្រប់គ្រងវត្តមានតាមរយៈការស្គែនមុខ ផ្អែកតាមបំណែងចែកវេនការងារ និងដាក់ឱ្យអនុវត្តនៅទីស្តីការក្រសួង គ្រឹះស្ថាន អ.ប.វ. សាធារណៈ ក្រោមឱវាទក្រសួង និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី ខេត្ត និងបានជំរុញបរិវត្តកម្មឌីជីថល ដើម្បីធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមរយៈការដាក់ឱ្យអនុវត្តថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួង និងបានដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័ត និងបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបញ្ជូនសារខ្លីពាក់ព័ន្ធ (១) កម្មវិធីអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស , (២) បេឡាជាតិសន្តិសុខសង្គម , (៣) ឱកាសការងារ , (៤) ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ , និង (៥) ទេសន្តរប្រវេសន៍ការងារទៅលេខទូរស័ព្ទ (Push Message)៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី